ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិស្សថ្នាក់ទី១១ពីររូប បង្កើតប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិ
30, Apr 2018 ,
8:59 am
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ យុវសិស្ស អៀង វណ្ណវាសនា និង រ៉ៃ ច័ន្ទឧត្ដម បានស្រាវជ្រាវបច្ចេកវិទ្យា ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិ ដើម្បីដាក់ក្នុងកសិដ្ឋានធំតូច ដីកសិកម្ម សួនដំណាំ និងសួនផ្កាជាដើម។ ប្រព័ន្ធនេះ អាចជួយកសិករដែលមិនសូវមានពេលស្រោចដំណាំ។ ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិនេះ នឹងចាប់យកទិន្នន័យពីដីពេលស្ងួត ឬសើម រួចវានឹងបិទ ឬបើកទឹកដោយខ្លួនឯង។
សិស្ស រ៉ៃ ច័ន្ទឧត្តម រៀនថ្នាក់ទី១១ នៃសាលារៀនជំនាន់ថ្មីនៅវិទ្យាល័យស៊ីសុវត្ថិ បានឱ្យដឹងថា ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិនេះ អាចជួយសម្រួលដល់កសិករមានកសិដ្ឋាន ដីកសិកម្ម ដែលមិនមានពេលគ្រប់គ្រាន់ក្នុងការស្រោចដំណាំ។ ប្រព័ន្ធនេះ វានឹងចាប់យកសំណើមពីក្នុងដី ហើយប្រសិនបើដីស្ងួតដែលប្រព័ន្ធនេះបានកំណត់ នោះវានឹងបើកទឹកដោយខ្លួនឯង។ តែបើដីនោះសើមដល់កម្រិតមួយ ដែលប្រព័ន្ធនេះបានកំណត់វិញ នោះវានឹងបិទទឹកដោយខ្លួនឯងដែរ។ ច័ន្ទឧត្ដម បញ្ញាក់៖« យើងបានសរសេរកូដកំណត់កម្រិតចាប់ទិន្នន័យសំណើមក្នុងដី អ៊ីចឹងបើដីនោះសើមក្នុងកម្រិតមួយ ដែលយើងបានកំណត់ វានឹងបិទទឹកដោយខ្លួនឯង។ ហើយយើងសរសេរកូដវាស់ សំណើមសម្រាប់ដីស្ងួត ក្នុងកម្រិតមួយ ដែលរុក្ខជាតិមិនអាចស្រូបយកទឹកមកចិញ្ចឹមខ្លួនវាបាន វានឹងបើកទឹកដោយខ្លួនឯងដែរ»។
សមាជិកក្រុមមួយរូបទៀត អៀង វណ្ណវាសនា វ័យ១៦ឆ្នាំ បាននិយាយថា ការស្រាវជ្រាវនេះប្រើពេលពីរសប្ដាហ៍។ វាសនា ថាប្រព័ន្ធនេះ អ្នកប្រើប្រាស់អាចដាក់ឱ្យវាបិទ-បើកដោយស្វ័យប្រវត្តិក៏បាន ឬចង់បញ្ជាវាដោយផ្ទាល់ក៏បាន។ ជាជំហ៊ានបន្ទាប់ ក្រុមរបស់វាសនា នឹងបន្តស្រាវជ្រាវបន្ថែមដោយដាក់ភ្លើង ដើម្បីឱ្យដំណឹងនៅពេលដីត្រូវការទឹក ឬមិនត្រូវការទឹក និងដាក់ពាក្យ «ឆ្អែត, ឃ្លាន»(Full, Hungry) ដោយបញ្ជាតាមទូរស័ព្ទដៃ។ វណ្ណវាសនា បញ្ជាក់៖«ជាជំហានបន្ទាប់ពួកយើងនឹងស្រាវជ្រាវបន្ថែម ដោយដាក់ភ្លើងឱ្យវាលោត ពណ៌ខៀវបញ្ជាក់ថាវាស្អែត ហើយពណ៌លឿងបញ្ជាក់ថាវាត្រូវការទឹក និងដាក់ពាក្យ ឆ្អែត ឬ ឃ្លាន (Full, Hungry) ដោយភ្ជាប់ទៅក្នុងទូរស័ព្ទដៃ»។
ការស្រាវជ្រាវប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិនេះ ក៏ជាជ័យលាភី១ក្នុងចំណោមជ័យលាភី៦ក្រុម ដែលត្រូវទៅប្រកួតប្រជែងក្នុងកម្មវិធីAsean Student Science Project Competition 2018(ASPC) នៅប្រទេសថៃ នាថ្ងៃទី២១ ដល់២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គំនិតច្នៃប្រឌិត
បច្ចេកវិទ្យា
កសិកម្ម
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម