ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិស្សខ្មែរវ័យ១៦ឆ្នាំពីររូប ស្រាវជ្រាវបច្ចេកវិទ្យាធ្វើពោងសុវត្ថិភាពសង្គ្រោះមនុស្ស
29, Apr 2018 ,
8:19 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
យុវសិស្ស២រូបដែលរៀនថ្នាក់ទី១១នៅសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានរួបគ្នាស្រាវជ្រាវបច្ចេកវិទ្យា បង្កើតពោងសុវត្ថិភាពដើម្បីជួយសង្គ្រោះពីចម្ងាយនៅពេលមានមនុស្សលង់ទឹក។ ពិន ប្រាកដ និង ប៉ូ វីរបុត្រ ដែលមានអាយុ១៦ឆ្នាំដូចគ្នា បានអះអាងថា ពួកគេនឹកឃើញគម្រោងនេះ បន្ទាប់ពីបានមើលឃើញឯកសាររបស់អង្គការសុខភាពពិភពលោកស្តីពីករណីមនុស្សស្លាប់ដោយសារលង់ទឹក។
អត្រាមនុស្សស្លាប់ដោយសារការលង់ទឹក ដែលមានរហូតដល់ទៅជាង៣៧២ពាន់នាក់ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក គឺជារបាយការណ៍ដ៏រន្ធត់មួយសម្រាប់ ពិន ប្រាកដ។ យុវជនរូបនេះ ចង់ចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ទាំងនេះ តាមរយៈការស្រាវជ្រាវបង្កើតពោងសង្គ្រោះ ទំនើប។
ពិន ប្រាកដ បានបញ្ជាក់៖« ខ្ញុំបានឃើញឯកសាររបស់អង្គការសុខភាពពិភពលោក ខ្ញុំយល់ថាបញ្ហាការស្លាប់ដោយលង់ទឹកនេះ មិនសូវមានអ្នកយកចិត្តទុកដាក់ទេ ដូច្នេះទើបបានជាខ្ញុំស្រាវជ្រាវបង្កើតឧបករណ៍នេះ ដើម្បីអាចជួយកាត់បន្ថយការស្លាប់»។
ពិន ប្រាកដ បានអនុវត្តគម្រោងនេះ ជាមួយ ប៉ូ វីរបុត្រ ដែលជាមិត្តរួមថ្នាក់។ វីរបុត្រ បានលើកឡើងថា ការស្រាវជ្រាវពោងទំនើបនេះ ប្រើរយៈពេលពីរសប្ដាហ៍ ហើយវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាដើម្បីបញ្ជាពីចំងាយ។
យុវជនដែលស្រឡាញ់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រទាំងពីរ បានអះអាងថា ពោងសុវត្ថិភាពដែលពួកគេច្នៃប្រឌិត អាចធ្វើដំណើរដោយខ្លួនឯងទៅសង្គ្រោះមនុស្សទៅគ្រប់ទីកន្លែងដែលមនុស្សបញ្ជា។ បើសិនជាពោងសុវត្ថិភាពនោះ ចូលទឹកដោយប្រការណាមួយ វាក៏នៅតែដំណើរការដដែល ដោយមិនធ្វើឱ្យមនុស្សឆក់ ឬគ្រោះថ្នាក់ឡើយ។
នៅជំហានបន្ទាប់ យុវសិស្សទាំងពីរ នឹងស្រាវជ្រាវបន្ថែមដោយដាក់ប្រព័ន្ធមួយពេលឧបករណ៍នោះប៉ះទឹកវា និងមានចលនាទៅមុខដោយស្វ័យប្រវត្តិ និងប្រព័ន្ធបញ្ជាអាចបត់ឆ្វេងស្ដាំបាន។
វីវបុត្រ បញ្ជាក់យ៉ាងដូច្នេះថា៖«ឥឡូវនេះយើងស្រាវជ្រាវបានត្រឹមឱ្យវាអាចទៅមុខនឹងថយក្រោយបានព្រោះយើងមានពេលខ្លីស្រាវជ្រាវ។ ទៅមុខពួកខ្ញុំនឹងស្រាវជ្រាវបន្ថែម ដើម្បីដាក់ប្រព័ន្ធមួយគ្រាន់តែវាប៉ះត្រូវទឹកវាមានចលនាដោយខ្លួនឯង ហើយយើងធ្វើឱ្យវាបត់ឆ្វេងស្ដាំបាន»។
ការស្រាវជ្រាវពោងសុវត្ថិភាពនេះ ក៏ជាជ័យលាភី១ក្នុងចំណោមជ័យលាភី៦ក្រុម ដែលត្រូវទៅប្រកួតប្រជែងក្នុងកម្មវិធីAsean Student Science Project Competition 2018(ASPC) នៅប្រទេសថៃ នាថ្ងៃទី២១ ដល់២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គំនិតច្នៃប្រឌិត
បច្ចេកវិទ្យា
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម