ជាតិ
សង្គមជាតិ
គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមេសាសម្លាប់មនុស្ស១៧៤នាក់
× ភ្នំពេញ៖ រយៈពេល២៩ថ្ងៃ នៃខែមេសា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន៣១២លើកនៅទូទាំងប្រទេស បានសម្លាប់មនុស្ស១៧៤នាក់ និងរបួសសរុប៤៧១នាក់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។ តាមប្រភពដដែល មូលហេតុនៃគ្រោះថ្នាក់ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ វ៉ា-ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិអាទិភាព បត់ឆ្វេង-ស្ដាំ បើកបរក្នុងស្ថានភាពស្រវឹង និងងងុយដេក កត្តាយានយន្ត និងផ្លូវជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com