ជាតិ
បទសម្ភាសន៍
រថយន្ត
វីដេអូ
ប្រាក់ខែ​ច្រើន តែ​លោក សារឿន មន្ត្រី​ធនាគារ​ពិភព​​លោក ជិះ​កង់​ទៅ​ធ្វើការ​មួយថ្ងៃ​២០​គីឡូម៉ែត្រ​
30, Apr 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​២​ឆ្នាំ ហើយ ដែល​លោក ប៊ូ សារឿន បាន​ចត​រថយន្ត​របស់លោក​ចោល ហើយ​ងាក​មក​ចាប់​ចង្កូត​កង់ ដើម្បី​ធ្វើដំណើរ​ទៅធ្វើ​ការ​។ ជា​រៀងរាល់ថ្ងៃ លោក សារឿន មន្ត្រី​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា  ជិះ​កង់​ពី​គេហដ្ឋាន​ទៅ​កន្លែងធ្វើការ និង​ត្រឡប់មកវិញ​ដោយមាន​ចម្ងាយ​ប្រវែង ២០​គីឡូម៉ែត្រ ហើយ​ប្រើប្រាស់​ពេលវេលា​ពី​២០ ទៅ​៤០​នាទី​។  ការកកស្ទះ និង​ចង់​ឲ្យ​ខ្លួន​មាន​សុខ​ភាពល្អ ទើប​លោក សារឿន សម្រេចចិត្ត​ជិះ​កង់​ទៅធ្វើ​ការ​។ បើតាម​លោក ប៊ូ សារឿន ជិះ​កង់​ទៅធ្វើ​ការ ធ្វើ​ឲ្យ​លោក​ចំណេញ​ថវិកា​ប្រមាណ​៥​ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ គិត​ទាំង​ថ្លៃ​សាំង និង​តម្លៃ​ថែទាំ​សុខភាព​។​



​លោក ប៊ូ សារឿន ជា​មន្ត្រី​ព័ត៌មាន នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា បានជ្រើសរើស​កង់​ជា​មធ្យោបាយ​ធ្វើដំណើរ ទៅ​បំពេញការងារ​។ ការ​ជិះ​កង់​ទៅធ្វើ​ការ បានធ្វើ​ឲ្យ​លោក​សារឿន ស្រស់ស្រាយ និង​មិនសូវមាន​អារម្មណ៍​មួម៉ៅ ដូច​ជិះ​រថយន្ត​ទៅធ្វើ​ការ​នោះទេ ពិសេស​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ផង ដោយ​លោក ចំណាយពេល​តែ​២០ ទៅ​៤០​នាទី​ប៉ុណ្ណោះ ខុសពី​ធ្វើដំណើរ​ដោយ​រថយន្ត ដែល​ត្រូវ​ចំណាយពេល ដល់​ទៅ ១​កន្លះ​។​

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ប៊ូ សារឿន  មន្ត្រី​ព័ត៌មាន​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ដូចតទៅ​៖





Tag:
 ជិះ​កង់​
 ​ប៊ូ សារឿន​
 ​សន្សំ​ថវិកា​
 ​សុខភាព​
 ​បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com