អត្ថបទពាណិជ្ជកម្ម
នេះគឺជាកម្មវីធី «យុវជនឆ្នើម»
× «យុវជនឆ្នើម» គឺជាកម្មវិធី ដែលមានការចូលរួមពីយុវជនចំនួន៣០នាក់ មកពី១១ គ្រឹះស្ថានអប់រំទាំងកម្រិតវិទ្យាល័យ និងសកលវិទ្យាល័យ។ បេក្ខជនត្រូវជជែកដេញដោល លើប្រធានបទសំខាន់ៗចំនួន២ គឺ អ៊ាស៊ាន និងសេដ្ឋកិច្ចកម្ពុជា។
ក្នុងរយៈពេល១សប្ដាហ៍ម្ដង នៅរៀងរាល់ថ្ងៃអាទិត្យ បេក្ខជននឹងប្រកួតប្រជែងគ្នា លើប្រធានបទស៊ីជម្រៅ ដើម្បីស្វែងរកជ័យលាភីឆ្នើម។
ម្ចាស់ជ័យលាភី នឹងមានសិទ្ធិជ្រើសរើសអាហារូបករណ៍ ទៅសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិន ឬនៅសាកលវិទ្យាល័យ ហានគុ នៃសាធារណៈរដ្ឋកូរ៉េ ឬនៅសាកលវិទ្យាល័យខេមរៈផ្ទាល់។
ការប្រកួតវគ្គដំបូងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យខេមរៈ។
កម្មវិធីនេះរៀបចំដោយ សាកលវិទ្យាល័យខេមរៈ សហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នករៀបចំគណៈកម្មការវាយតម្លៃ។
សូមកុំភ្លេចតាមដានទស្សនា ថាតើនរណានឹងក្លាយជាម្ចាស់ជ័យលាភី
(អត្ថបទពាណិជ្ជកម្ម)
Tag:
កម្មវិធីយុវជនឆ្នើម
សាកលវិទ្យាល័យខេមរៈ
វេទិការយុវជន
រាជបណ្ឌិត្យសភាកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com