អត្ថបទពាណិជ្ជកម្ម
នេះ​គឺជា​កម្ម​វី​ធី «​យុវជន​ឆ្នើម​»
30, Apr 2018 , 5:22 pm        
រូបភាព
ដោយ:
«​យុវជន​ឆ្នើម​» គឺជា​កម្មវិធី ដែលមាន​ការចូលរួម​ពី​យុវជន​ចំនួន​៣០​នាក់ មកពី​១១ គ្រឹះស្ថាន​អប់រំ​ទាំង​កម្រិត​វិទ្យាល័យ និង​សកល​វិទ្យាល័យ​។ បេក្ខជន​ត្រូវ​ជជែក​ដេញដោល លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​២ គឺ អ៊ា​ស៊ាន និង​សេដ្ឋកិច្ចកម្ពុជា​។​

​ក្នុង​រយៈពេល​១​សប្ដាហ៍​ម្ដង នៅ​រៀងរាល់​ថ្ងៃអាទិត្យ បេក្ខជន​នឹង​ប្រកួតប្រជែង​គ្នា លើ​ប្រធានបទ​ស៊ីជម្រៅ ដើម្បី​ស្វែងរក​ជ័យលាភី​ឆ្នើម​។​
​ម្ចាស់​ជ័យលាភី នឹងមាន​សិទ្ធិ​ជ្រើសរើស​អាហារូបករណ៍ ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ឬ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឬ​នៅ​សាកលវិទ្យាល័យ ហាន​គុ នៃ​សាធារណៈរដ្ឋ​កូរ៉េ ឬ​នៅ​សាកលវិទ្យាល័យ​ខេមរៈ​ផ្ទាល់​។​

​ការប្រកួត​វគ្គ​ដំបូង​នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ​ខេមរៈ​។​
​កម្មវិធី​នេះ​រៀបចំ​ដោយ សាកលវិទ្យាល័យ​ខេមរៈ សហការ​ជាមួយ​រាជបណ្ឌិត្យសភាកម្ពុជា ដែលជា​អ្នករៀបចំ​គណៈកម្មការ​វាយតម្លៃ​។​

​សូមកុំ​ភ្លេច​តាមដាន​ទស្សនា ថា​តើន​រណា​នឹង​ក្លាយជា​ម្ចាស់​ជ័យលាភី​



(​អត្ថបទពាណិជ្ជកម្ម​)


Tag:
 កម្មវិធី​យុវជន​ឆ្នើម​
 ​សាកលវិទ្យាល័យ​ខេមរៈ​
 ​វេទិការ​យុវជន​
 ​រាជបណ្ឌិត្យសភាកម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com