ជាតិ
សេដ្ឋកិច្ច
ទេសចរ​ចិន​មក​កម្ពុជា​កើន​ជាង ៨០​ភាគរយ​នៅ​ត្រីមាស​ទី​១​ឆ្នាំនេះ​
30, Apr 2018 , 10:59 pm        
រូបភាព
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំនេះ មាន​ចំនួន​ជិត ៥០​ម៉ឺន​នាក់ កើនឡើង​ជាង ៨០​ភាករយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​។​



​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​សរុប​ចំនួន ១,៦​លាន​នាក់ កើនឡើង​ជាង ១១​ភាគរយ​។ ក្នុងនោះ​ភ្ញៀវ​ចិន​មាន​ចំនួន​ជិត ៥០​ម៉ឺន​នាក់ កើនឡើង​ជាង ៨០​ភាគរយ​។ នេះ​បើតាម​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដែល​ត្រូវបាន​ស្រង់​សំដី​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​មួយ​នេះ នៅ​ថ្ងៃទី​៣០​ខែមេសា​នេះ​។​
​លោក ទិ​ត ចន្ថា ឲ្យ​ដឹង​ទៀតថា ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​អាច​ឡើងដល់​ប្រមាណ ១,៨ លាន​នាក់ ឬ​ជិត ២​លាន​នាក់​នៅ​ឆ្នាំ​២០១៨​នេះ​។​

​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវ​ចិន​ចំនួន ១,២​លាន​នាក់ កើនឡើង​ជាង ៣០​ភាគរយ ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​សរុប ៥,៦​លាន​នាក់​៕


Tag:
 ទេសចរ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com