ជាតិ
បទសម្ភាសន៍
វីដេអូ
កម្មវិធី​ពិភាក្សា​តុមូល ជា​ភាសា​អង់គ្លេស នឹង​ចាក់ផ្សាយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​…
10, May 2018 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ វិទ្យាស្ថាន CAM-ASEAN ដែលជា​វិទ្យាស្ថាន​បណ្តុះបណ្តាល​ផ្នែក​វិស័យ​អប់រំ​ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​កម្មវិធី​ពិភាក្សា​ជា​ភាសា​អង់គ្លេស​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com ។ កម្មវិធី​ពិភាក្សា​ជា​ភាសា​អង់គ្លេស​នេះ​មាន​ឈ្មោះថា THE REFLECTION ។ កម្មវិធី​នេះ នឹង​ពិភាក្សា​លើ​ប្រធានបទ​ផ្សេងៗ​គ្នា ដូចជា អប់រំ សេដ្ឋកិច្ច បរិស្ថាន បច្ចេកវិទ្យា​ព័ត៌មាន ជំនួញ​។​ល​។ ជា​ភាសា​អង់គ្លេស​។ ជារួម វាគ្មិន​ជា​ជនជាតិខ្មែរ និង ពេលខ្លះ អាចជា​ជនជាតិ​បរទេស​។



​នេះ គឺជា​កម្មវិធី​ថ្មី​មួយទៀត​ដែល​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com ទើបបាន​បង្កើត​ជាមួយ​វិទ្យាស្ថាន CAM-ASEAN ដែលជា​វិទ្យាស្ថាន​បណ្តុះបណ្តាល​ផ្នែក​វិស័យ​អប់រំ​ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការផ្សព្វផ្សាយ​អាច​នឹង​ចាប់ផ្តើម​ឡើង​នា​សប្តាហ៍​ខាងមុខនេះ​។ កិច្ចពិភាក្សា​ជា​ភាសា​អង់គ្លេស​អាចមាន​រយៈពេល​ពី​៣០​ទៅ​៤០​នាទី​ដោយមាន​វា​គ្មិ​ន​ពីរ​ឬ​បីនាក់ និង​មាន​អ្នកសារព័ត៌មាន​ជា​អ្នកសម្របសម្រួល​កម្មវិធី​មួយ​នាក់ ឬ​ពីរនាក់ អាស្រ័យ​ទៅតាម​ប្រធានបទ និង​ពេលវេលា​ជាក់ស្តែង​។ ដំណាក់កាល​ដំបូង កិច្ចពិភាក្សា​នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​២​សប្តាហ៍​ម្តង​។ 





​តើ​មូល​ហេតុអ្វី​បានជា​បង្កើត​កម្មវិធី​នេះ​ជា​ភាសា​អង់គ្លេស​?

​គោលបំណង​ទី​មួយ​នៃ​កម្មវិធី​នេះ គឺ​ចង់​រំលេច​ឲ្យ​ឃើញថា កូន​ខ្មែរ​មានចំណេះ​ភាសាបរទេស​ពូកែ បូកផ្សំ​នឹង​ចំណេះ​ជំនាញ​កាន់តែ​ខ្ពស់ជាង​មុន។ ចំណុចទីពីរ គឺ​ចង់​ឲ្យ​ជនជាតិ​បរទេស​(​នៅ​កម្ពុជា ឬ​នៅ​បរទេស​) និង​ជនជាតិខ្មែរ​ដែល​ចេះ​ភាសា​អង់គ្លេស​អាច​ទទួល​ព័ត៌មាន​និយាយ​ពី​សង្គម​កម្ពុជា​ជា​ភាសាបរទេស​បាន​។ កូន​ខ្មែរ​ជាច្រើន​កើត​នៅក្រៅ​ប្រទេស ដែល​មិនចេះ​ភាសា​ខ្មែរ​ពិតប្រាកដ ក៏អាច​ទស្សនា និង​ទទួលបាន​ព័ត៌មាន​ពី​កិច្ចពិភាក្សា​ដ៏​មាន​សារៈសំខាន់​នេះ​ដែរ។ ចុងក្រោយ កម្មវិធីនេះក៏មានគោលដៅលើកទឹកចិត្តដល់ក្មេងៗសិក្សា និងពង្រឹងសមត្ថភាពចំណេះដឹងផ្នែកភាសាបរទេសរបស់ខ្លួន។

​និយាយ​ជារួម កម្មវិធី​នេះ នឹង​បង្ហាញ​សក្តានុពល​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​។ កម្មវិធី The Reflection គឺជា​បង្អួច​បើកចំហរ​ឆ្ពោះទៅកាន់​ពិភពលោក​។ ទស្សនា The Reflection ពួកគេ​អាច​យល់ និង​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ វប្បធម៌​ខ្មែរ ប្រពៃណី​ខ្មែរ ការអប់រំ​របស់​ខ្មែរ សមត្ថភាព​កូន​ខ្មែរ សេដ្ឋកិច្ច​ខ្មែរ កសិកម្ម​ខ្មែរ​។​ល​។






© រក្សាសិទ្ធិដោយ thmeythmey.com