ជាតិ
សង្គមជាតិ
ប្រជាពលរដ្ឋខេត្តកោះកុង១៧០គ្រួសារ ស្នើឲ្យលោក ជា សុផារ៉ា ជួយពន្លឿនការដោះស្រាយទំនាស់វិវាទដីធ្លី
× ភ្នំពេញ៖ ប្រជាពលរដ្ឋ ១៧០គ្រួសារ មកពីខេត្តកោះកុង បានមកជួបជុំគ្នានៅក្រសួងដែនដីនគរូបនីយ និងសំណង់ នាព្រឹកថ្ងៃទី២ ខែឧសភា នេះ ដើម្បីស្នើឲ្យ លោក ជា សុផារ៉ា ជួយអន្តរាគមន៍ ពន្លឿនការដោះស្រាយវិវាទដីធ្លី។
ប្រជាពលរដ្ឋ ១៧០គ្រួសារ ក្នុងស្រុកស្រែអំបិល បានមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គឺ និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន អ៊ិនដាទ្រី ខមភេនី លីមីតធីត តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន។ បើតាមលិខិតស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋទាំងនោះ ក្រុមហ៊ុនទាំងពីរនេះបានមកឈូសឆាយយកដីស្រែចម្ការរបស់គាត់ ធ្វើចម្ការអំពៅ តាំងពីឆ្នាំ២០០៦។
ក្នុងលិខិតដដែល បានលើកឡើងថា ពួកគេ បានបំពេញសលាកបត្រព័ត៌មានអំពីបណ្ដឹងដូចគ្នា ហើយម្យ៉ាងទៀតពុំហ៊ានធ្វើបាតុកម្ម ឬឈរតវ៉ាដែលធ្វើឲ្យប៉ះពល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឡើយ។ ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនេះ លើកឡើងទៀតថា ប្រជាពលរដ្ឋទាំង១៧០គ្រួសារសុខចិត្តដាក់ពាក្យបណ្ដឹងតាមរយៈអាជ្ញាធរមូលដ្ឋានឲ្យជួយរកដំណោះស្រាយតាមផ្លូវច្បាប់៕
Tag:
ទំនាស់ដីធ្លី
ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com