ជាតិ
បេក្ខជន និង​បេ​ក្ខ​នារី​នៅ​ភ្នំពេញ ឈ្នះ​ជ័យលាភី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨
02, May 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បេក្ខជន និង​បេ​ក្ខ​នារី​មកពី​មណ្ឌល​រាជធានី​ភ្នំពេញ បាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​កម្មវិធី​ប្រឡង​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨ ក្រោយ​ការសម្រេច​របស់​គណៈកម្មកា​រ​វាយតម្លៃ​នៃ​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​១ ខែឧសភា នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​



​សម្រាប់​បេក្ខជន សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៨ ជ័យលាភី​លេខ​១ បាន​ទៅលើ លោក ឌិន សិត និង​លេខ​២ បាន​លើ​លោក គង់ វិ​តាក់ ដែល​សុទ្ធ​ជា​បេក្ខភាព​នៅ​រា​ធ​ធានី​ភ្នំពេញ ខណៈ​លេខ​បី បាន​ទៅលើ​លោក ទូត ទិ​ត្យា ពី​មណ្ឌល​ខេត្ត​ព្រះសីហនុ​។



​ចំណែកឯ​បេ​ក្ខ​នារី សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៨ ជ័យលាភី​លេខ​១ បាន​ទៅលើ​បេ​ក្ខ​នារី ញឿ​ន ស៊ូ​វិក​ញ្ញា មកពី​មណ្ឌល​ភ្នំពេញ​។ ជ័យលាភី​លេខ​២ បាន​ទៅលើ​បេ​ក្ខ​នារី ប៊ិន អ៊័​ន មកពី​មណ្ឌល​ព្រះសីហនុ និង លេខ​៣ បាន​លើ​បេ​ក្ខ​នារី ហុក ណាគ្រី មកពី​មណ្ឌល​បន្ទាយមានជ័យ​។

​ចំពោះ​រង្វាន់​សម្រាប់​បេក្ខជន​-​បេ​ក្ខ​នារី ដែល​ចូលរួម​ក្នុងការ​ប្រឡង​វិញ រួមមាន​៖ ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា​ចំនួន ៥​លាន​រៀល និង​ម៉ូតូ ១​គ្រឿង​។ ជ័យលាភី​លេខ​២ ទទួលបាន​ចំនួន ៤​លាន​រៀល និង​ម៉ូ ១​គ្រឿង​។ ជ័យលាភី​លេខ​៣ ទទួលបាន​ចំនួន ៣​លាន​រៀល និង​ម៉ូតូ ១​គ្រឿង​។



​ជាមួយគ្នានេះ ជ័យលាភី​កិត្តិយស​ទទួលបាន​ថវិកា​ចំនួន ២​លាន​រៀល ចំណែក​អ្នក​មិន​ទទួលបាន​ជ័យលាភី ក៏​ទទួលបាន​ថវិកា​ចំនួន ១​លាន​រៀល​ផងដែរ​។

​នា​ព្រឹត្តិការណ៍​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ដែល​ឈានចូល​ឆ្នាំ​ទី​៤ នេះ មានការ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕

Tag:
 ជ័យលាភី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com