ជាតិ
សង្គមជាតិ
រន្ទះបាញ់​ឆ្លង​អគ្គិសនី​ឆេះ​ផ្ទះមួយ​ខ្នង​ក្នុង​បរិវេណ​ទីលាន​កូន​ហ្គោល​អង្គរ​
03, May 2018 , 7:58 pm        
រូបភាព
រូបភាព៖ ស្នងការនគរបាលជាតិ
រូបភាព៖ ស្នងការនគរបាលជាតិ
​សៀមរាប​៖ មានការ​ករណី​ឆ្លង​អគ្គិសនី​កើតឡើង​មកពី​រន្ទះបាញ់ ធ្វើឱ្យមាន​អគ្គិភ័យ​មួយ​ដែល​បណ្ដាលឱ្យ​ឆេះ​ផ្ទះមួយ​ខ្នង ក្នុង​បរិវេណ​ទីលាន​កូន​ហ្គោល​អង្គរ នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​អំឡុង​ម៉ោង​ប្រមាណ ៥​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨​។​

 
​អគ្គិភ័យ​បាន​ត្របាក់​ឆេះ​ទាំងស្រុង នូវ​ផ្ទះមួយ​ខ្នង​ក្នុង​បរិវេណ​ទីលាន​កូន​ហ្គោល​អង្គរ ស្ថិតក្នុង​ភូមិ​រកា​ធំ សង្កាត់​ស្រ​ង៉ែ​សង្កាត់ ក្រុង​សៀមរាប​។ ហេតុការណ៍​ឆេះ​ភ្លាមៗ និង​មាន​ទ្រុងទ្រាយ​ខ្លាំង ធ្វើឱ្យ​អាជ្ញាធរ​មិនអាច​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​
 
 
​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការរង​នគរបាល​ខេត្តសៀមរាប​ទទួលបន្ទុក​ផ្នែក​គ្រប់គ្រង​អគ្គិភ័យ បាន​ថ្លែងឱ្យដឹងថា ផ្ទះកើតហេតុ​មាន​ទំហំ ៩x១០ ម៉ែត្រ ហើយ​មូលហេតុ​បណ្ដាលមកពី​ឆ្លង​ចរន្ត​ដោយសារ​រន្ទះបាញ់​។ លោក​បន្ថែមថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​របស់​ស្នងការ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១២​គ្រឿង ក្នុងនោះ​រថយន្ត​ពី​ស្នងការ​ចំនួន ៥​គ្រឿង​។ 

នៅរសៀលថ្ងៃទី៣ ឧសភានេះដែរ មានករណីរផ្គរ រន្ទះ ដែលបានបណ្តាល្យរន្ទះបាញ់ស្លាប់បុរសម្នាក់នៅវាលស្រែ ដែលស្ថិតនៅភូមិបឹង សង្កាត់ជ្រាវផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com