ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
បន្ទប់ទឹកសាធារណៈ ជាភ្នាក់ងារចម្លងជំងឺថ្លើមប្រភេទ A លាក់មុខ
× ប្រជាពលរដ្ឋទូទៅ ប្រហែលមិនបានចាប់អារម្មណ៍ទេថា បន្ទប់ទឹកសាធារណៈ គឺជាភ្នាក់ងារចម្លងមេរោគថ្លើមប្រភេទ A ។ ជំងឺនេះ ក៏ឆ្លងតាមការប្រើប្រាស់សម្ភាររួមគ្នាផងដែរ ពិសេសស្លាបព្រា កែវទឹក។ ការរួមភេទតាមទ្វារធំ ក៏បង្កឲ្យឆ្លងជំងឺថ្លើមប្រភេទ A នេះដែរ បើសិនការរួមភេទបានប៉ះជាមួយលាមក ឬមេរោគថ្លើមនៅក្នុងទ្វារធំនោះ។
យ៉ាងណាមិញ លោក ភៀវ សូរ៉ែន វេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យវឌ្ឍនៈវិជ្ជា បានអះអាងថា ជំងឺថ្លើមប្រភេទAនេះ មិនបង្កផលប៉ះពាល់ដល់ជីវិតឡើយ វាគ្រាន់តែអាចបង្កជាអាការគ្រុនក្ដៅ អស់កម្លាំង លឿងស្បែក និងលាមកប៉ុណ្ណោះ។ ក្រោយប្រើថ្នាំព្យាបាល អ្នកជំងឺនឹងត្រឡប់ដូចដើមវិញ ហើយអ្នកជំងឺ នឹងមានអង់ទីក័រការពារជំងឺថ្លើមប្រភេទA នេះស្វ័យប្រវត្តិ បន្ទាប់ពីបានឆ្លងមេរោគថ្លើមប្រភេទA នេះ។
ទោះជាជំងឺថ្លើមប្រភេទA មិនធ្វើឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិត តែលោក វេជ្ជបណ្ឌិត ភៀវ សូរ៉ែន ណែនាំឲ្យប្រជាពលរដ្ឋ គួរចាក់វាក់សាំងការពារជំងឺថ្លើមប្រភេទB ឲ្យបានគ្រប់ៗគ្នា ព្រោះកត្តាទាំងអស់នេះ ក៏ជាផ្នែកមួយ នៃការឆ្លងជំងឺថ្លើមប្រភេទB ដែរ។
ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន ដូចតទៅ៖
Tag:
នាទីសុខភាព
ជំងឺថ្លើម
រលាកថ្លើម
បន្ទប់ទឹកសាធារណៈ
ភ្នាក់ងារ
មេរោគ
© រក្សាសិទ្ធិដោយ thmeythmey.com