ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
បន្ទប់ទឹក​សាធារណៈ ជា​ភ្នាក់ងារ​ចម្លងជំងឺ​ថ្លើម​ប្រភេទ A លាក់​មុខ​
04, May 2018 , 11:04 am        
រូបភាព
ដោយ:
​ប្រជាពលរដ្ឋ​ទូទៅ ប្រហែល​មិនបាន​ចាប់អារម្មណ៍​ទេ​ថា បន្ទប់ទឹក​សាធារណៈ គឺជា​ភ្នាក់ងារចម្លងមេរោគ​ថ្លើម​ប្រភេទ A ។ ជំងឺ​នេះ ក៏​ឆ្លងតាម​ការប្រើប្រាស់​សម្ភារ​រួមគ្នា​ផងដែរ ពិសេស​ស្លាបព្រា កែវ​ទឹក​។ ការរួម​ភេទ​តាម​ទ្វារធំ ក៏បង្ក​ឲ្យ​ឆ្លង​ជំងឺថ្លើម​ប្រភេទ A នេះដែរ បើសិន​ការរួម​ភេទ​បាន​ប៉ះ​ជាមួយ​លាមក ឬ​មេរោគ​ថ្លើម​នៅក្នុង​ទ្វារធំ​នោះ​។​



​យ៉ាងណាមិញ លោក ភៀវ សូ​រ៉ែ​ន វេជ្ជបណ្ឌិត​ប្រចាំ​នៅ​មន្ទីរពេទ្យ​វឌ្ឍនៈ​វិជ្ជា បាន​អះអាងថា ជំងឺថ្លើម​ប្រភេទ​A​នេះ មិន​បង្ក​ផលប៉ះពាល់​ដល់​ជីវិត​ឡើយ វា​គ្រាន់តែ​អាច​បង្ក​ជា​អាការ​គ្រុនក្ដៅ អស់កម្លាំង លឿង​ស្បែក និង​លាមក​ប៉ុណ្ណោះ​។ ក្រោយ​ប្រើ​ថ្នាំ​ព្យាបាល អ្នកជំងឺ​នឹង​ត្រឡប់​ដូចដើម​វិញ ហើយ​អ្នកជំងឺ នឹងមាន​អង់​ទី​ក័​រ​ការពារ​ជំងឺថ្លើម​ប្រភេទ​A នេះ​ស្វ័យប្រវត្តិ បន្ទាប់ពី​បាន​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ​A នេះ​។​

​ទោះជា​ជំងឺថ្លើម​ប្រភេទ​A  មិន​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​គ្រោះថ្នាក់​ដល់​ជីវិត តែ​លោក វេជ្ជបណ្ឌិត ភៀវ សូ​រ៉ែ​ន ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ គួរ​ចាក់​វាក់​សាំង​ការពារ​ជំងឺថ្លើម​ប្រភេទ​B ឲ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​កត្តា​ទាំងអស់នេះ ក៏​ជា​ផ្នែក​មួយ នៃ​ការឆ្លង​ជំងឺថ្លើម​ប្រភេទ​B ដែរ​។​

​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​លោកអ្នក​នាង ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត ភៀវ សូ​រ៉ែ​ន ដូចតទៅ​៖




Tag:
 នាទី​សុខភាព​
 ​ជំងឺថ្លើម​
  រលាក​ថ្លើម​
 ​បន្ទប់ទឹក​សាធារណៈ​
 ​ភ្នាក់ងារ​
 ​មេរោគ
© រក្សាសិទ្ធិដោយ thmeythmey.com