រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ត Range Rover ទំនើប​ស៊េរី​ឆ្នាំ​២០១៩ បាន​បើក​ឲ្យ​ក​ម្ម៉​ង់​នៅ​ប្រទេស​កម្ពុជា​យើង​ហើយ​!!!
04, May 2018 , 11:41 am        
រូបភាព
ដោយ:
​កំពូល​រថយន្ត Range Rover Autobiography Long Wheel Base ឆ្នាំ​២០១៩ (​ប្រភេទ​តួ​វែង​)​គឺជា​ប្រភេទ​រថយន្ត​ប្រណិត​លំដាប់ថ្នាក់​ពិភពលោក​ដែល​ផលិតឡើង​សំរាប់​គារវកិច្ច​លោកអ្នក​នោះ​ ឥលូវ​នេះ​បាន​បើក​ទ​ទូល​កា​រក​ម្ម៉​ង់​ជាមួយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​យើង​ហើយ​។​

​ដោយ​ស្ថិតក្នុង​ត្រកូល​រថយន្ត Range Rover ហើយ​ឈរ​នៅ​លំដាប់​ខ្ពស់​ជាងគេ​រថយន្ត​នេះ​ត្រូវបាន​ផលិត​យ៉ាង​ប្រណិត​ដើម្បីអោយ​សាក​សមជា​កំពូល​រថយន្ត​ប្រណិត​លំដាប់​ពិភពលោក​។​តួ​ខាងក្រៅ​ត្រូវបាន​ផលិត​ពី​ដែក​អាលុយមីញ៉ូម​ស្វិត​ហើយ​ធុន​នឹង​ការប៉ះទង្គិច ទឹក​ថ្នាំ​ភ្លឺរលោង​ដូច​គ្រាប់ពេជ្រ​រំលេច​ពេញ​តួ​រថយន្ត​ដែល​ធ្វើអោយ​រិត​តែមាន​ភាព​ទាក់ទាញ​។​រថយន្ត​ទំនើប​២០១៩​នេះ​មាន​កំណែទម្រង់​មួយចំនួន​ដែល​ធ្វើអោយ​រថយន្ត​មួយ​នេះ​កាន់តែ​ទាក់ទាញ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ​ក្នុងការ​បញ្ជា​រថយន្ត​ផងដែរ​។



ភ្លើង​ខាងមុខ​ត្រូវបាន​រចនា​ថ្មី​រាង​តូច​ស្តើង​ស្អាត​ជាមួយនឹង​បច្ចេកវិទ្យា​LED​ចុងក្រោយ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការបើកបរ​នាពេល​រាត្រី ប៉ា​ណា​ខាងមុខ​ត្រូវបាន​រចនា​ថ្មី​យ៉ាង​ស្រស់ស្អាត​ប្លែក​ពី​ម៉ូ​ដែល​មុនៗ ការ​រចនា​ផ្នែក​ខាងក្នុង​យ៉ាង​ម៉ត់ចត់​ដើម្បីអោយ​សាក​សម​នឹង​កេរ្តិ៍ឈ្មោះ​ដែល​គ្រឿងក្នុង​តុបតែង​សុទ្ធតែ​លាយ​ជាមួយ​ឈើប្រណិត​មាន​តំលៃ ពូក​ស្បែក​ស្រទន់​ដែល​ដេរ​ដោយ​ដៃ​ផ្ទាល់​យ៉ាង​យកចិត្តទុកដាក់ ប្រព័ន្ធ​ឆ្លាត​វៃ​ទំនើប​ថ្មី​Dual Touch Pro System ត្រូវបាន​បំពាក់​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​ថ្មី​នេះ  The Entertainment Touch Pro System​ត្រូវបាន​បែងចែក​ជា​ពីរ​ដោយនៅ​ផ្នែក​ខាងលើ​សំរាប់​បញ្ជា​ក្នុងការ​ស្តាប់​តន្ត្រី​កំសាន្ត​ដែល​រួមបញ្ចូល​ប្រព័ន្ធ​សំលេង​របស់​ចក្រភព​អង់គ្លេស​(Meridian)​ធ្វើអោយ​អ្នក​អង្គុយ​ក្នុង​រថយន្ត​មាន​អារម្មណ៍​ថា​ពួកគេ​កំពុង​ស្ថិតនៅ​ជាមួយ​ការប្រគុំ​តន្ត្រី​ផ្ទាល់​តែម្តង អេក្រង់​ផ្នែក​ខាងក្រោម​សំរាប់​បញ្ជា​ទៅលើ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​និង​ប្រព័ន្ធ​បញ្ជា​ក្នុង​រថយន្ត​ជាច្រើន​ទៀតផង​ដែរ ដៃចង្កូត​មាន​ប៊ូ​តុង​បញ្ជា​ដែរ​លោក​អាចធ្វើ​ការ​Touch​ស្រាលៗ​ដោយ​មិនចាំបាច់​ចុច​ផ្ទាល់​ដូច​មុន​ទៀតឡើយ ប្រព័ន្ធ​ទប់​លំនឹង​នៅពេល​យើង​បើកបរ​ក្នុង​ល្បឿន​លឿន​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​រថយន្ត​។



កៅអី​ទាំងអស់​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ម៉ាស្សា អេក្រង់​ភ្ជាប់​នឹង​កៅអី​ខាងមុខ​សំរាប់​អោយ​អ្នក​ខាងក្រោយ​ទស្សនា​ចាប់ពី​៨​អ៊ីង​រហូតដល់​១០​អ៊ីង គំលៀត​កៅអី​ពី​ផ្នែក​ខាងមុខ​មក​ខាងក្រោយ​មាន​ចន្លោះ​រហូត​ទៅដល់​186​ម​.​ម​ដើម្បី​ផ្តល់​ភាព​ទូលាយ​ដល់​អ្នក​អង្គុយ​ខាងក្រោយ ឈ្នាន់​ត្រូវបាន​ទំលាក់​ដោយ​ស្វ័យប្រវត្តិ​នៅ​រាល់ពេល​បើកទ្វារ​រថយន្ត​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នករួមដំណើ​រ​។​

​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​រថយន្ត​ដ៏​ប្រណិត​មួយណា​ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​
​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​



​សូម​ទំនាក់ទំនង​៖ 023 888 811/ 070 999 111
​គេហទំព័រ ផ្លូវការ​៖ www.landrovercambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia
​ទំព័រ Instagram ផ្លូវការ​៖ @LandRoverCambo

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com