ជាតិ
អាជ្ញាធរ ចាប់ផ្តើម​ដកប​ង្គោល​ភ្លើង​ចេញពី​ផ្លូវ​១០១៩
04, May 2018 , 12:06 pm        
រូបភាព
​អាជ្ញាធរ ចាប់ផ្តើម​ចុះទៅ​ដក​បង្គោល​ភ្លើង​ចេញ​ជា​បណ្តើរៗ​ហើយ ដែល​នៅ​ចំ​កណ្តាលផ្លូវ​១០១៩ (​នៅមុខ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​សាកលវិទ្យាល័យ​កម្ពុជា​)​។ ប្រតិបត្តិការ​នេះ ចាប់ផ្តើម​តាំងពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨​មក​។



​បើតាម​ការសម្រេច​រប​ស់​ក្រសួង​សាធារណការ និង​អគ្គិសនី​កម្ពុជា ការដក​បង្គោល​ភ្លើង​ទាំងអស់នោះ អាច​នឹងត្រូវ​អូស​បន្លាយពេល​រហូតដល់​ដល់​ខែមិថុនា ឆ្នាំ​២០១៨​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ កាលពីពេល​កន្លងមក​។ រដ្ឋមន្ត្រី​រូបនេះ បាន​អះអាងថា អគ្គិសនី​កម្ពុជា ត្រូវ​បង្កប់​ខ្សែភ្លើង​នៅក្រោម​ដី​ជាមុនសិន ហើយ​បន្ទាប់មក ទើប​អាច​ដក​បង្គោល​ភ្លើង​ទាំងនោះ​ចេញ​បាន​។

អត្ថបទទាក់ទង

 
​ដំបូង​ឡើយ បង្គោល​ភ្លើង គឺ​ស្ថិតនៅ​ខាង​កៀន​ផ្លូវ​។ ប៉ុន្តែ បន្ទាប់ពី​ផ្លូវ​នេះ ត្រូវបាន​ពង្រីក​បន្ថែម បង្គោល​ភ្លើង ក៏​បែរជា​នៅ​ចំ​កណ្តាលផ្លូវ​វិញ​។

​ក្រោយ​ឃើញ​បង្គោល​ភ្លើង​មួយ​ជួរ ស្ថិតនៅ​ចំ​កណ្តាលផ្លូវ​បែបនេះ ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​រិះគន់​យ៉ាងខ្លាំង រហូតដល់​ហៅ​ផ្លូវ​នេះ​ថា ជា​ផ្លូវ​មរណៈ​។ មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​រងរបួស​និង​បាត់​បង់ជីវិត​ដោយសារតែ​ជិះ​បុក​បង្គោល​ភ្លើង​ទាំងនោះ​៕








Tag:
 ប​ង្កោ​ល​ភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com