ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន នឹងបង្កើតកសិដ្ឋាន ចិញ្ចឹម«ជ្រូកកូនកាត់»នៅមណ្ឌលគិរី រូបភាពពីក្រសួងបរិស្ថាន (1)
× មណ្ឌលគិរី៖ ក្រសួងបរិស្ថាន នឹងបង្កើតកសិដ្ឋាន ចិញ្ចឹម«ជ្រូកកូនកាត់» នៅទីដែនជម្រកសត្វព្រៃណាមលៀវ ខេត្តមណ្ឌលគិរី។ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រសួងបរិស្ថាននេះ ក្នុងគោលបំណងបង្កើនជីវភាពដល់អ្នកដែលរស់នៅក្នុងទីតំបន់ជម្រកសត្វព្រៃនោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
លោក កែវ សុភគ៌ ប្រធានមន្ទីរបិរស្ថាន បាននិយាយថា ការបង្កើតគម្រោងចិញ្ចឹមជ្រូកនេះ នឹងជួយដល់ជីវភាពរបស់ប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សឲ្យបានប្រសើរ ដែលជាទិសដៅបម្រើឲ្យវិស័យទេសចរណ៍ផងដែរ។ បើតាមលោក កែវ សុភគ៌ ទីផ្សារជ្រូកកូនកាត់បច្ចុប្បន្ននេះ កំពុងតែបំពេញតម្រូវការរបស់មនុស្ស និងមានតម្លៃខ្ពស់។
លោក វុធ សារុំ អ្នកតំណាងដែនជម្រកសត្វព្រៃភ្នំណាមលៀវ បានឲ្យដឹងថា ជ្រូកកូនកាត់នេះ វាជាពូជអំបូរស្រដៀងសត្វជ្រូកព្រៃដែរ។ លោក វុធ សារុំ បញ្ជាក់ថា៖«ក្រុមឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ នឹងប្ដេជ្ញាចិត្ត ចូលរួមអនុវត្តគម្រោងនេះ ឲ្យបានជោគជ័យ ដើម្បីបង្កើនចំណូលជីវភាពប្រចាំថ្ងៃរបស់មន្ត្រីឧទ្យានុរក្ស និងជួយលើកស្ទួយជីវភាពរបស់ប្រជាសមាគមន៍នៅតំបន់នោះផងដែរ» ៕
© រក្សាសិទ្ធិដោយ thmeythmey.com