ជាតិ
សង្គមជាតិ
ជាង​២០​ឆ្នាំ​, Phnom Penh Post ដូរ ថៅកែ​, Cambodia Daily និង Cambodge Soir បិទទ្វារ
06, May 2018 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំ​កន្លងមកនេះ សារព័ត៌មាន​ជា​សន្លឹក​ជា​ភាសាបរទេស​ចំនួន​៣​ដែល​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងនោះ​២​បាន​បិទទ្វារ និង​១​បានប្រកាស​ដូរ​ថៅកែ​គ្រប់គ្រង​។ សារព័ត៌មាន​ជា​ភាសា​អង់គ្លេស និង​ខ្មែរ Phnom Penh Post បានប្រកាស កាលពី​ម្សិលមិញ​(​ថ្ងៃ​សៅរ៍​ទី​៥​ខែឧសភា​)​លក់​ក្រុមហ៊ុន​ឲ្យ​ទៅ​វិនិយោគិន​ថ្មី​ជនជាតិ​ម៉ាឡេស៊ី​។


​សារព័ត៌មាន Phnom Penh Post បាន​បង្កើតឡើង​ដោយ​ជនជាតិ​អាមេរិកាំង​លោក Michel Hayes កាលពី​ឆ្នាំ​១៩៩២​។ នៅ​ឆ្នាំ​២០០៨ កាសែត​ខាងលើនេះ​បាន​លក់​ឲ្យ​ទៅ​អ្នកជំនួញ​ជនជាតិ​អូស្ត្រាលី ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ជនជាតិ​អូ​ស្រា្ត​លី​ក៏​សម្រេចចិត្ត​លក់​កាសែត​ជូន​ឲ្យ​ទៅ​អ្នកវិនិយោគ​ជនជាតិ​ម៉ាឡេស៊ី​។ 
 
​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ កាសែត​ជា​ភាសា​អង់គ្លេស​ចំនួន​២ និង​ជា​ភាសា​បារាំង​ចំនួន​១​ត្រូវបាន​បង្កើតឡើង​ក្នុងអំឡុង​ទសវត្សរ៍​៩០​។ កាសែត The Cambodia Daily បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ តែ​បាន​សម្រេចចិត្ត​បិទទ្វារ​ទៅវិញ​កាលពី​ឆ្នាំ​២០១៧​កន្លងមក​។ កាសែត​បារាំង Cambodge Soir ដែល​កើតចេញពី​ឈ្មោះ Editions du Mekong បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ បានប្រកាស​បិទទ្វារ​ទៅវិញ​កាលពី​ឆ្នាំ​២០១០ ៕ 
 

Tag:
 ​សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com