ជាតិ
សង្គមជាតិ
ស្នងការ​រាជធានី​ភ្នំពេញ​ឱ្យ​បញ្ឈប់​សកម្មភាព​ឱ្យ​អ្នកកាសែត​ចូល​ថត​ជនសង្ស័យ និង​ផ្សាយ​នៅ​កន្លែង​សមត្ថកិច្ច​
06, May 2018 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ តាមរយៈ​ខ្លឹមសារ​ណែនាំ​ដល់​អធិការ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ បានលើកឡើង​ពី​ភាពមិន​សមរម្យ​ចំពោះ​ការឱ្យ​អ្នកសារព័ត៌មាន ចូល​ថតរូប និង​សម្ភាស​ជនសង្ស័យ​នៅ​កន្លែង​សមត្ថកិច្ច ខណៈដែល​ពួកគេ​ទាំងនោះ ខ្លះ​មិនទាន់​ច្បាស់​ថា​ជា​ជនល្មើស​ផង​។​

 
​ក្នុង​ខ្លឹមសារ​ណែនាំ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ ឧសភា លោក ជួន សុវណ្ណ លើកឡើងថា សមត្ថកិច្ច​នៅតាម​អធិការនគរបាល​ខណ្ឌ​ទាំង​១២ គួរ​ពិនិត្យ  និង​ពិចារណា​ឡើងវិញ ក្នុងការ​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ធ្វើការ​ឡាយ​វីដេអូ ឬ​សម្ភាស​ជនល្មើស ព្រោះថា​ការណ៍​នេះ​បង្ហាញ​ពី​ការមិន​គោរព​សេចក្តីថ្លៃថ្នូរ និង​កិ​តិ្ដ​យស​របស់​ជនល្មើស​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com