ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឈរឈ្មោះ​បោះឆ្នោត​៖ គ​.​ជ​.​ប នឹង​ទទួលស្គាល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា​ផ្លូវការ នៅ​ថ្ងៃ​ចន្ទ
06, May 2018 , 11:19 pm        
រូបភាព
 ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ប្រកាស​ទទួលស្គាល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា ដែល​ចុះឈ្មោះ​ឈរ​បោះឆ្នោត​ជា​ផ្លូវការ នៅ​ថ្ងៃទី​៧ ឧសភា​។​



​អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានថ្មីៗថា មកដល់ពេលនេះ មាន​គណបក្សនយោបាយ​ចំនួន​៣​ហើយ ដែល​បានមក​ដាក់ពាក្យ​នៅ​គ​.​ជ​.​ប ដើម្បី​ចូលរួម​ឈរ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ​។ គណបក្ស​ទាំង​៣​នេះ មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​។ ក្រៅពីនេះ ក៏មាន​គណបក្ស​ចំនួន​១៦​ផ្សេងទៀត បានទទួល​ពាក្យ​ពី​គ​.​ជ​.​ប ដើម្បី​សុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ដែរ ខណៈដែល​គណបក្សនយោបាយ​ចំនួន​៥ បានដាក់​ពាក្យសុំ​បង់ប្រាក់​តម្កល់​ចំនួន​១៥​លាន​រៀល​នៅ​គជប រួចហើយ ។​  
 
​គណបក្ស​ទាំង​៥​នោះ រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ពន្លឺ​ថ្មី និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕
 
 

Tag:
 គ​.​ជ​.​ប​
  CNRP
  គណបក្ស​យុវជន​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com