អ្នកនាង សាំង ស្រី​ពេជ្រ បង្កើត​ក្រុម​ស្គរ​នារី​ដំបូង​គេ ព្រោះ​ចង់​មាន​ស្នាដៃ​ថ្មី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​
ជាតិ
សិល្បះ
អ្នកនាង សាំង ស្រី​ពេជ្រ បង្កើត​ក្រុម​ស្គរ​នារី​ដំបូង​គេ ព្រោះ​ចង់​មាន​ស្នាដៃ​ថ្មី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​
07, May 2018 , 8:39 am        
រូបភាព
​ស្គរ គឺជា​ឧបករណ៍​បុរាណ​ខ្មែរ​តាំងពី​យូរលង់​ណាស់​មកហើយ យើង​សង្កេតឃើញ​មានតែ​បុរស​ប៉ុណ្ណោះ​ជា​អ្នកលេង ហេតុដូច្នេះ​បានជា​អ្នកនាង សាំង ស្រី​ពេជ្រ បង្កើត​ក្រុម​ស្គរ​នារី​ឡើង ដោយ​ដាក់ឈ្មោះថា មេធា​។ ការបង្កើត​ក្រុម​ស្គរ​មេធា​នេះ គឺ​អ្នកនាង​ចង់​ធ្វើ​ឲ្យ​មាន​ស្នាដៃ​ថ្មី សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​ដូច​ទៅ​និង​បុព្វបុរស​ជំនាន់​ដើម ដែល​បន្សល់​ស្នាដៃ​ជាច្រើន​មកដល់​បច្ចុប្បន្ន​។​


​មាន​អាយុ​២៨​ឆ្នាំ និង​មាន​ដើមកំណើត​នៅក្នុង​ខេត្តសៀមរាប អ្នកនាង​ថា ការបង្កើត​ក្រុម​នេះ​ឡើង​ដំបូង​មានការ​លំបាក​ច្រើន​ជាមួយ​ការហ្វឹកហាត់ ដោយសារ​ស្គរ​ជា​ឧបករណ៍​ដែល​ត្រូវ​ការប្រើ​កម្លាំង​ដៃ​ខ្លាំង ដើម្បី​វាយ​ឲ្យ​ចេញ​ជា​សាច់ភ្លេង​។ តែ​ដោយ​ក្ដី​ស្រលាញ់​អ្នកនាង និង​សមាជិក​ក្រុម​៦​នាក់​ផ្សេងទៀត បាន​មិន​បោះបង់​ការហ្វឹកហាត់​នេះឡើយ គឺ​នៅតែ​បន្ត​រហូតមកដល់​បច្ចុប្បន្ន ដែលមាន​អាយុ​បាន​ជាង​១​ឆ្នាំ នៃ​ការបង្កើត​ក្រុម​ស្គរ មេធា​នេះ​ឡើង​។​
​ចាប់តាំងពី​បង្កើត​មក មេធា បាន​បង្កើត​ស្នាដៃ​ភ្លេង​ថ្មី បាន​ចំនួន​៣​ហើយ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​កិច្ច​សម្ភាស​រវាង​អ្នកនាង សាំង ស្រី​ពេជ្រ ជាមួយ​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​៖
 
 




Tag:
 ស្គរខ្មែរ​
 ​ស្គរធំ​
 ​ការបង្កើត​ថ្មី​
 ​ ស្នាដៃ​
 ​ ស្ដ្រី​
 ​ សៀមរាប​
 ​ អង្គរ​សង្ក្រាន្ត​
 ​ សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com