ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​មួយទៀត ប្រកាស​មិន​ចូលរួម​បោះឆ្នោត ព្រោះ​ស្ថានភាព​នយោបាយ​មិនសូវ​ល្អ​
07, May 2018 , 10:35 am        
រូបភាព
លោក ញ៉ែម វណ្ណថន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ
លោក ញ៉ែម វណ្ណថន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ
ដោយ: ថ្មីៗ
​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ដែលមាន​លោក ញ៉ែម វណ្ណ​ថន បណ្ឌិត​ច្បាប់ ជា​ប្រធាន នឹងមិន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នោះទេ​។ ការប្រកាស​ជំហរ​មិន​ចូលរួម​របស់​គណបក្ស​នេះ គឺធ្វើឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ បោះបង់​ការបោះឆ្នោត គឺ​ដោយសារតែ​ស្ថានការណ៍​នយោបាយ មិន​អំណោយផល​សមស្រប​។ សេចក្តីប្រកាស​ព័ត៌មាន ក៏បាន​បញ្ជាក់​ផងដែរ​ថា គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ មិនមាន​ថវិកា​គ្រប់គ្រាន់ ទើប​សម្រេច​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​។

​មកដល់ពេលនេះ មាន​គណបក្ស​បី​ហើយ ដែល​ប្រកាស​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ គណបក្ស​ពីរ​ទៀត គឺ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​អំណាច​ខ្មែរ​។

​យ៉ាងណាក៏ដោយ គណបក្សកាន់អំណាច និង​គណបក្ស​មួយចំនួនទៀត បាន​យកពាក្យ​ទៅ​ដា​ក់នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) រួចហើយ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ដោយ​មិន​បារម្ភ​ពី​ស្ថានការណ៍​នយោបាយ​នោះទេ​។ ឯ​គណបក្ស​ផ្សេងទៀត កំពុង​បំពេញបែបបទ​៕


Tag:
 បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com