ជាតិ
លោក កៃ គឹមសុង ត្រូវបានបណ្តេញចេញពីតួនាទីនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍
× លោក កៃ គឹមសុង និពន្ធនាយកនៃសារព័ត៌មានភ្នំពេញប៉ុស្តិ៍ត្រូវបានម្ចាស់ក្រុមហ៊ុនថ្មីនៃ Post Media បណ្តេញពីការងារនារសៀលថ្ងៃទី៧ខែឧសភានេះ។
លោក កៃ គឹមសុង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោកពិតជាត្រូវបានបញ្ឈប់ពីកាសែតភាសាអង់គ្លេស និងខ្មែរដែលលោកបានបម្រើការជាង១០ឆ្នាំនេះមែន។ លោក កៃ គឹមសុង បានប្រាប់មូលហេតុដែលលោកត្រូវបានម្ចាស់ក្រុមហ៊ុនថ្មីបញ្ឈប់យ៉ាងដូច្នេះ៖«ម្ចាស់ថ្មីបានបញ្ឈប់ខ្ញុំហើយ ដោយអះអាងថាខ្ញុំបានធ្វើកំហុសធំមួយ បន្ទាប់ពីបានអនុញ្ញាតឲ្យកាសែតនេះចេញផ្សាយអត្ថបទស្តីពីការដូរម្ចាស់ក្រុមហ៊ុន Post Media នៅលើទំព័រមុខនៃកាសែតភ្នំពេញប៉ុស្តិ៍នេះ»។
ការបញ្ឈប់តួនាទីនិពន្ធនាយកត្រូវបានធ្វើឡើង ក្រោយពីក្រុមហ៊ុន Post Media ត្រូវបានលក់ទៅឲ្យម្ចាស់ថ្មីជាវិនិយោគិនជនជាតិម៉ាឡេស៊ី។
ក្រោយពីការដូរម្ចាស់ក្រុមហ៊ុន Post Media បុគ្គលិកមួយចំនួន ត្រូវបានគេដឹងថា បានលាលែងពីក្រុមហ៊ុនសារព័ត៌មាននេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com