ជាតិ
រថយន្ត
ម៉ូតូ​កង់​បី​រាង​តូច​ច្រឡឹង អាច​ការពារ​កម្តៅ​,​ភ្លៀង និង​មាន​សុវត្ថិភាព​
07, May 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ម៉ូតូ​កង់​បី ដែលមាន​រូបរាង​តូច​ច្រឡឹង មាន​កញ្ចក់​បិត​ជិត ជា​ប្រភេទ​ម៉ូតូ​កង់​បី​ដែល​មិនទាន់មាន​ការនិយម​ច្រើន​នៅឡើយ​នៅ​កម្ពុជា​។ វា​រាង​តូច​ប្លែក​មែន ប៉ុន្តែ​តម្លៃ​ប្រហាក់ប្រហែល​នឹង​កូន​ឡាន​មួយ​ដែរ​។​



​អ្នកស្រី សុង សុ​ផាវ​ត្តី បាន​ទិញ​ម៉ូតូ​កង់​បី រាង​តូច​ច្រឡឹង​ដូច​រថយន្ត​នេះ កាលពី​ចុងឆ្នាំ​២០១៧ ក្នុងតម្លៃ​៣២០០​ដុល្លារ​។ អ្នកស្រី​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​គាត់​មិន​ទិញ​កូន​ឡាន ពីព្រោះ​អ្នកស្រី​បារម្ភ​នឹង​ការចំណាយ​ច្រើន​លើ​ការចាក់​សាំង​។   អ្នកស្រី សុង សុ​ផាវ​ត្តី បញ្ជាក់​ដូច្នេះ​៖ «​ទិញ​កូន​ឡាន វា​តម្លៃ​ដូចគ្នា តែ​ម៉ូតូ​នេះ វា​ស៊ីសាំង​តិច​។ បើ​ទិញ​ឡាន វា​ម៉ាស៊ីន​ធំ វា​អស់​សាំង​ច្រើន​។ ខ្ញុំ​អត់​មាន​សមត្ថភាព​ប្រើ​។ ខ្ញុំ​ជិះ​ម៉ូតូ​នេះ ខ្ញុំ​ចំណាយ​យ៉ាងច្រើន​អស់​១០​ដុល្លារ​មួយខែ​»​។​



​មាន​វ័យ​៣០​ឆ្នាំ អ្នកស្រី សុ​ផាវ​ត្តី ដែលមាន​កូនតូច​នៅ​អង្គុយ​ពីមុខ​ផង បាន​ឆ្លៀត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា ម៉ូតូ​កង់​បី​នេះ ផ្តល់​ភាពងាយស្រួល​ដល់​គាត់​ច្រើន​។ អ្នកស្រី មិន​ត្រឹមតែ​ប្រើប្រាស់​យានជំនិះ​ជំនាន់​ថ្មី​មួយ​នេះ ទៅធ្វើ​ការ​នោះទេ អ្នកស្រី​ក៏​តែងតែ​ឌុប​ម្តាយ ទៅ​ផ្សារ​រាល់​ព្រឹក និង​ជូន​ម្តាយ​ទៅ​វត្ត​ជា​ញឹកញាប់​ផងដែរ​។ អ្វីដែល​ពិសេស​នោះ​គឺ​មិនបាច់​បារម្ភ​ពី​សុវត្ថិភាព​នៅពេល​ធ្វើដំណើ​រលើ​ដងផ្លូវ​នោះទេ ហើយ​អាច​ការពារ​កម្តៅថ្ងៃ និង​ភ្លៀង​បាន​ទៀតផង​។ នេះ​ជាការបន្ថែម​របស់​អ្នកស្រី វ​ត្តី​៕





Tag:
 ម៉ូតូ​
 ​ម៉ូតូ​កង់​បី​
 ​រថយន្ត​
 ​យានយន្ត​
 ​សុង សុ​ផាវ​ត្តី​
 ​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com