ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
ខែមេសា អាជ្ញាធរ​ពិន័យ​រថយន្ត​លើស​ទម្ងន់​បាន​ជាង​២៣០​លាន​រៀល​
07, May 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ខែមេសា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន​១២៣​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ២៣៣,៣៤០,០០០ រៀល ស្មើនឹង​ជាង​៥៨,០០០​ដុល្លារ​អាមេរិក​។ តួលេខ​នេះ ត្រូវបាន​បញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី​៥​តោន រហូតដល់​៤០​តោន​។​



​យ៉ាងណាក៏ដោយ ចំនួន​រថយន្ត​ដែល​ល្មើស ថយចុះ​ចំនួន​១១៧​គ្រឿង បើ​ធៀប​នឹង​ករណី​ល្មើស​ដែល​អាជ្ញាធរ​ឃាត់​បាន​នៅក្នុង​ខែមីនា ដែលមាន​ចំនួន ២៤០ គ្រឿង​។ នេះ​តាម​ក្រសួង​សាធារណការ​ដដែល​៕


Tag:
 ពិន័យ​
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com