រថយន្ត
អត្ថបទពាណិជ្ជកម្ម
ទើបតែ​មកដល់​ថ្មី​ទេ កំពូល​រថយន្ដ​កូនកាត់​ស្ព័​រ Jaguar E-Pace ស៊េរី​២០១៨
08, May 2018 , 4:23 pm        
រូបភាព
ដោយ:
​រថយន្ដ Jaguar E-Pace សេ​រ៊ី​ឆ្នាំ​២០១៨ ទើបតែ​មក​ប្រទេស​កម្ពុជា​ប៉ុន្មាន​ខែ​មុននេះ​ទេ ដែល​វា​ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​។ រថយន្ត​ប្រភេទ​ថ្មី​នេះ ​ត្រូវបាន​បញ្ចូល​ទៅក្នុង​ត្រកូល​Jaguar​ ដែល​បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ​ ក្នុង​ត្រកូល​Jaguar និង​ជា​គ្រួសារ​តែមួយ ​ជាមួយ​Jaguar F-Pace​ ដែលជា​ប្រភេទ​រថយន្ត​ស្ព័​រ​SUV លើកដំបូង​គេ​បង្អស់​។ Jaguar E-PACE ត្រូវបាន​បង្កើត​ដោយ​ការច្នៃប្រឌិត​ និង​ធ្វើឲ្យ​អ្នកបើកបរ​ ផ្តោតអារម្មណ៍​ជាមួយ​រថយន្ត។ ផ្ទៃ​ខាងក្នុង​​​ត្រូវបាន​រចនា​ឡើង​ដោយ​យកចិត្តទុកដាក់ ​ដែល​បង្ហាញ​ពី​ភាពទាន់សម័យ​ពិតៗ​របស់ Jaguar ឲ្យសាក​សមជា​ក្រុមហ៊ុន​នាំមុខគេ ​ក្នុង​ការផលិត​រថយន្ត​ស្ព័​រ​ជា​លក្ខ​ណៈ​SUV​។​

​រថយន្ត Jaguar E-Pace ត្រូវបាន​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ ទាំង​ក្នុង និង​ក្រៅ​តួ​រថយន្ត។ ចំណែកអំពូល​ភ្លើង​ខាងក្រោយ​LED​ ដែលជា​ស្តង់ដារ​របស់​Jaguar ហើយហ្វា​មុខ​ត្រូវបាន​បំពាក់​ជាមួយ​ប្រភេទ​Matrix LED​ ជាមួយ​អំពូល​LED​ ជា​សញ្ញា​ពេល​ថ្ងៃ​យ៉ាង​ស្រស់ស្អាត​ផងដែរ​។ រាល់ពេល​ធ្វើដំណើរ​ជាមួយ Jaguar E-Pace បច្ចេកវិទ្យា 4G Wi-Fi Hotspot ត្រូវបាន​បំពាក់​ រួមជាមួយ​នឹងរ​ន្ធ​ដោត​USB​ ដែល​អាច​សាក​ថ្ម​បាន​ដល់​ទៅ ៤ ​ដើម្បី​ផ្តល់​ភាពងាយស្រួលដល់​អ្នករួមដំណើ​រ​ជាមួយ។ ប្រព័ន្ធ​សំឡេង​ទំនើប​របស់​ចក្រភព​អង់គ្លេស ​Meridian​ ដែល​ធ្វើឲ្យអ្នកមាន​អារម្មណ៍​ថា​ អ្នក​កំពុងតែ​ស្ថិតនៅ​ការប្រគំ​តន្ត្រី​ផ្ទាល់​តែម្តង។ ក្នុងនាម​ជា​កូនកាត់​រថយន្ត​ស្ព័​រ​ប្រភេទ​SUV​ ប្រភេទ​ម៉ាស៊ីន​V ២.០​វិល​កង់​៤ Turbocharged ម៉ាស៊ីន​សាំង ជាមួយ​កង់​រង្វង់ ២១​អ៊ីង ដែល​ល្បឿន​ពី​០-១០០​គ​.​ម​ត្រឹមតែ​៦.៤​វិនាទី​តែប៉ុណ្ណោះ​។​

​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​​បើកបរ​សាកល្បង​រថយន្ត​ដ៏​ប្រណិត​មួយណា​ ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​

​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
​សូម​ទំនាក់ទំនង​៖ ០២៣ ៨៨៨ ៨១១/ ០៧០ ៩៩៩ ១១១
​គេហទំព័រ ផ្លូវការ​៖ www.jaguarcambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Jaguar Cambodia
​ទំព័រ Instagram ផ្លូវការ​៖ @JaguarCambodia







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com