ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
បេះដូង​លោត​ខុស​ចង្វាក់ ជា​សញ្ញា​នៃ​ជំងឺ​«​វិបត្តិ​ចង្វាក់បេះដូង​» ដែល​អាច​ឲ្យ​អ្នកជំងឺ​ស្លាប់​ភ្លាមៗ​
08, May 2018 , 3:50 pm        
រូបភាព
ដោយ:
​អាកា​របុក​ដើមទ្រូង និង​បេះដូង​ដើរ​ភើ​តៗ ជា​សញ្ញា​នៃ​«​ជំងឺ​វិបត្តិ​ចង្វាក់បេះដូង​» ដែល​អាចធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​ភ្លាមៗ​បាន​។ ជំងឺ​នេះ កើតឡើង​ពី​កត្តា​ជាច្រើន ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺ​រលាក​បំពង់ក​រ៉ាំរ៉ៃ និង​ជំងឺពកក ការ​ពិសា​បារី ពិសា​គ្រឿង​ស្រវឹង និង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​។​



​បេះដូង​លោត​ខុស​ចង្វាក់ ជា​សញ្ញា​នៃ​«​ជំងឺ​វិបត្តិ​ចង្វាក់បេះដូង​» ដែល​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ មិន​ថា​ចាស់ ឬ​ក្មេង​នោះទេ​។ «​ជំងឺ​វិបត្តិ​ចង្វាក់បេះដូង​»​អាច​ស្តែងឡើង​តាមរយៈ​ជាការ​ញ័រ​ដើមទ្រូង បុក​ដើមទ្រូង និង​បេះដូង​ដើរ​ភើ​តៗ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា សារ៉ាក់ ផល្លី វេជ្ជបណ្ឌិត​ប្រចាំ​នៅ​គ្លីនិក​វឌ្ឍនៈ​វិជ្ជា បាន​បញ្ជាក់ថា ប្រសិនបើ​បញ្ហា​វិបត្តិ​ចង្វាក់បេះដូង​នេះ កើត​លើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​អ្នកជំងឺ​លើសឈាម នោះ​អ្នកជំងឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត បើ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជំនាញ​មិនទាន់​ពេលវេលា​។ ប៉ុន្តែ ប្រសិនបើ​បញ្ហា​បញ្ហា​វិបត្តិ​ចង្វាក់បេះដូង កើត​លើ​អ្នក​គ្មាន​ជំងឺ​ប្រចាំកាយ ដូចជា​ទឹកនោមផ្អែម ឬ​លើសឈាម​ទេ អ្នកជំងឺ​អាច​គ្មាន​គ្រោះថ្នាក់​ខ្លាំង​នោះទេ ហើយ​អ្នកជំងឺ ក៏​ទទួល​ការជួយ​សង្គ្រោះ​ពី​វេជ្ជបណ្ឌិត​បានដែរ​។ នេះ​បើតាម​លោក វេជ្ជបណ្ឌិត​សារ៉ាក់ ផល្លី ដដែល​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា សារ៉ាក់ ផល្លី ដូចតទៅ​៖



​គ្លីនិក​វឌ្ឍនៈ​វិជ្ជា មាន​ទីតាំងនៅ ផ្ទះ​លេខ R24-26 ផ្លូវជាតិ​លេខ​៦ ក្រុម​១ ភូមិ ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​ទៅកាន់​លេខ​៖ 098 792 223/ 097 379 9776/ 078 308 124/ 093 222 251៕


Tag:
 នាទី​សុខភាព​
 ​ពាណិជ្ជកម្ម​
 ​ស្ទះ​សរសៃឈាម​
 ​សន្លប់​
 ​ស្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com