ជាតិ
ស្ពានដែក​ឆ្លងទន្លេ​សាប ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​
08, May 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ពានដែក​ឆ្លងកាត់​ទន្លេសាប ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់ នៅ​រសៀល​ថ្ងៃទី​៨ ខែឧសភា​។ ស្ពាន​ថ្មី​នេះ មាន​ប្រវែង​សរុប ៦៥៥​ម៉ែត្រ សង់​ចេញពី​ចំណុចឃ្លាំង​ស្តុក​សាំង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ទៅ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។​



អត្ថបទទាក់ទង


​ក្រុមហ៊ុន OCIC ជា​អ្នក​សាងសង់​ស្ពានដែក​នេះ ដោយ​ចំណាយពេល​ជាង​៦​ខែ​។ ការដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងទន្លេ​សាប​នេះ នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ខណៈដែល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ចាស់​) កំពុង​ជួសជុល​នៅឡើយ​នោះ​៕







Tag:
 ភ្នំពេញ​
  ស្ពានដែក
© រក្សាសិទ្ធិដោយ thmeythmey.com