ពីនេះ ពីនោះ
ពាក្យ «​វិស្ម័យ​»,«​ពិស្ម័យ​» «​វិម្ហយ​» «​វិម្ហយៈ​» និង​«​ពិសម័យ​» តើ​ពាក្យ​ណា​ត្រឹមត្រូវ​?
10, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​វិស្ម័យ​, ពិស្ម័យ​, វិម្ហយ​, វិម្ហយៈ និង​ពិសម័យ​» មានន័យ​ដូចគ្នា គ្រាន់តែ​ការសរសេរ​ខុសគ្នា​តែប៉ុណ្ណោះ​។ សម្តេចព្រះ​ស​ង្ឍ​រាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងនេះ គឺ​ត្រឹមត្រូវ​ដូចគ្នា​។



​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​អះអាងថា ស្មេរ​អាច​សរសេរ​ជា វិស្ម័យ ពិស្ម័យ វិម្ហយ វិម្ហយៈ ឬ​ពិសម័យ ក៏បាន គឺ​សុទ្ធតែ​បញ្ជាក់ថា​ត្រឹមត្រូវ​ដូចគ្នា​ទាំងអស់​។ ពាក្យ​ទាំង​ប៉ុន្មាន​នេះ សម្តេច​ព្រះសង្ឃ បាន​ឲ្យ​និយមន័យ​ថា ជា​សេចក្តី​អស្ចារ្យ​, ហេតុដែល​គួរ​ឲ្យ​លាន់មាត់​ស្ងើច​, សេចក្តី​រីករាយ​, តម្រេក​, សេចក្តីស្រឡាញ់​, ស្នេហា​, គួរ​ឲ្យ​ស្រឡាញ់​, គួរ​ឲ្យ​ជាប់ចិត្ត​ភ្លេចខ្លួន​។

​ពលរដ្ឋ​ខ្មែរ តែង​ប្រើពាក្យ «​ពិសម័យ​» ច្រើនជាង​ពាក្យ​ផ្សេងៗ ទៅទៀត​។ ពួកគេ​យល់ថា​ពាក្យ​នេះ ងាយស្រួល​អាន និង​សរសេរ ទើប​ធ្វើ​ឲ្យ​ពាក្យ​ផ្សេងទៀត កប់​ចោល គ្មាន​អ្នក​ស្គាល់​ជា​យូរលង់​មកហើយ​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com