ជាតិ
សង្គមជាតិ
ស្ពានអាកាសទឹកថ្លា នឹងបើកឲ្យដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី១០ ឧសភា
× ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបើកស្ពានអាកាសទឹកថ្លា (ស្ពានអាកាសផ្សារដីហុយ) ឲ្យពលរដ្ឋធ្វើដំណើរជាធម្មតាឡើងវិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ ពលរដ្ឋអាចធ្វើចរាចរណ៍ ចាប់ពីថ្ងៃទី១០ ឧសភា។
ក្រសួង ស្នើឲ្យពលរដ្ឋប្រើប្រាស់ស្ពានអាកាសទឹកថ្លានេះ ដោយស្មារតីថែរក្សា និងគោរពច្បាប់ចរាចរណ៍ រួមទាំងផ្លាកសញ្ញាចរាចរណ៍ ដែលមានបង្ហាញនៅក្បាលស្ពានឲ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍។
ក្រោយសម្ពោធដាក់ឲ្យដំណើរការបណ្ដោះអាសន្ន កាលពីថ្ងៃទី១២ មេសា កន្លងមក ស្ពានអាកាសទឹកថ្លានេះ ធ្លាប់រងការខូចខាតផ្លាកសញ្ញាចំនួន២លើកមកហើយ ដោយសារអ្នកបើកបររថយន្តធុនធំខ្វះការប្រុងប្រយ័ត្ន។
ស្ពានអាកាសទឹកថ្លា (ស្ពានអាកាសផ្សារដីហុយ) គឺជាស្ពានអាកាសទី៥ ក្នុងរាជធានីភ្នំពេញ ។ស្ពានអាកាសនេះ អាចឲ្យឡានតូចធ្វើដំណើរសង់ខាងបាន២ជួរ នៅលើស្ពាន។ ស្ពាននេះ បានប្រើប្រាស់ថវិកាសាងសង់អស់៦១លានដុល្លារអាមេរិក ដែលជាកម្ចីសប្បទានពីរដ្ឋាភិបាលចិន និងថវិការបស់រដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ផងដែរ ស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញសរុបមាន៥ គឺស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា និងស្ពានអាកាសទឹកថ្លា៕
Tag:
ស្ពានអាកាស
ផ្សារដីហុយ
© រក្សាសិទ្ធិដោយ thmeythmey.com