រថយន្ត
អត្ថបទពាណិជ្ជកម្ម
ស្វែងយល់​ពី​គន្លឹះ​សំខាន់ៗ​ធ្វើ​ឲ្យ​ម៉ាស៊ីនត្រជាក់​រថយន្ត​ដំណើរការ​បានល្អ​នៅ​រដូវក្ដៅ​
10, May 2018 , 9:46 am        
រូបភាព
ដោយ:
​ជាធម្មតា​នៅ​រដូវក្ដៅ ម៉ាស៊ីនត្រជាក់​រថយន្ត​តែងតែ​មិនសូវ​ត្រជាក់​។ ដោយសារ​អាកាសធាតុ​ខាងក្រៅ​ក្ដៅ​ខ្លាំងពេក មិន​ថា​អ្នក​ខំ​បើក​ម៉ាស៊ីនត្រជាក់​ខ្លាំង​យ៉ាងណា​ក៏​អ្នក​នៅមាន​អារម្មណ៍​ថា​មិន​ត្រជាក់ និង​ធ្វើ​ឲ្យ​រថយន្ត​កាន់តែ​ស៊ីសាំង​ច្រើនជាង​ធម្មតា​ទៅវិញ​។ ខាងក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ម៉ាស៊ីនត្រជាក់​ដំណើរការ​បានល្អ​នៅ​រដូវក្ដៅ និង​មិន​ធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​ច្រើនជាង​ធម្មតា​៖

១. ចំហរបង្អួច​រថយន្ត​បន្តិច​ពេល​ចត​រថយន្ត​ក្រោម​កម្ដៅថ្ងៃ​នៅពេល​អ្នក​ចត​ឡាន​ក្រោម​កម្ដៅថ្ងៃ​យូរ​ធ្វើ​ឲ្យ​ផ្នែក​ខាងក្នុង​រថយន្ត​ក្ដៅ​ខ្លាំង​ដោយ​គ្មាន​ខ្យល់​ចេញចូល​។ ហេតុនេះ​អ្នក​គួរ​ចំហរបង្អួច​រថយន្ត​បន្តិច​ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល ដើម្បី​នៅពេល​អ្នកបើក​ម៉ាស៊ីនត្រជាក់ រថយន្ត​នឹង​ឆាប់​ត្រជាក់​ជាង​មុន​។

២. បើក​កញ្ចក់​រថយន្ត​ឲ្យ​អស់​បន្ទាប់ពី​បញ្ឆេះ​រថយន្ត​ក្រោយពី​បញ្ឆេះ​រថយន្ត​រួច​អ្នក​ត្រូវ​បើក​កញ្ចក់​រថយន្ត​ឲ្យ​អស់ បើក​ម៉ាស៊ីនត្រជាក់ ហើយ​ជិះ​នៅលើ​ផ្លូវ​មួយសន្ទុះ​ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​ក្នុង​រថយន្ត នោះ​កម្ដៅ​ក្នុង​រថយន្ត​នឹង​ឆាប់​ថយចុះ​ធ្វើ​ឲ្យ​ម៉ា​ស៊ី​ត្រជាក់​ឆាប់​ត្រជាក់ និង​មិន​ធ្វើ​ឲ្យ​រថយន្ត​ស៊ីប្រេង​ខ្លាំង​។

៣. ចត​រថយន្ត​នៅក្រោម​ម្លប់​ប្រសិនបើ​អាចធ្វើ​បាន ចូល​ចត​នៅក្រោម​ដើមឈើ អគារ​ឬ​នៅ​កន្លែង​ដែល​ត្រជាក់​ដែល​មិន​ធ្វើ​ឲ្យ​រថយន្ត​ក្ដៅ​ខ្លាំង​។​

៤. គួរ​មាន​របាំង​សម្រាប់​បាំង​ថ្ងៃ​ក្នុង​រថយន្ត​អ្នក​គួរ​ទិញ​របាំង​សម្រាប់​បាំង​ថ្ងៃ​ដាក់​ក្នុង​រថយន្ត នៅក្រោម​កម្ដៅថ្ងៃ​វា​អាចជួយ​ការពារ​និង​កាត់បន្ថយ​កម្ដៅថ្ងៃ​ចូល​នៅក្នុង​រថយន្ត​។​

៥. ពិនិត្យ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​រថយន្ត​ឲ្យ​បាន​ទៀងទាត់​

​ការត្រួតពិនិត្យ​និង​ថែទាំ​ម៉ាស៊ីនត្រជាក់​រថយន្ត ឲ្យ​ទៀត​ទាត់​ពិតជា​សំខាន់​ណាស់​។ មុន​រដូវក្ដៅ​មកដល់ អ្នក​គួរតែ​យក​រថយន្ត​ទៅ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​ដើម្បី​ឲ្យ​អ្នកជំនាញ​ពិនិត្យមើល​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ជៀសវាង​មានការ​ខូចខាត​ឬ​លេច​ធ្លាយ​ជាដើម​។

​ជាមួយគ្នានេះ ក្រុមហ៊ុន Ford ក៏មាន​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន​នា​រដូវក្ដៅ​នេះ​ផងដែរ​។ មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford បានផ្ដល់​នូវ​សេវាកម្ម​ជួសជុល​ម៉ាស៊ីនត្រជាក់​ក្នុងតម្លៃ​ពិសេស​ដោយ​លោកអ្នក​ចំណាយ​ត្រឹមតែ ៥០ ដុល្លារ តែប៉ុណ្ណោះ ក្នុងនោះ​រួមមាន​ការ​បូម​យក​ហ្កា​ស​ចាស់​របស់​ម៉ាស៊ីនត្រជាក់ ការ​បឺត​ខ្យល់ និង​សំណើម​ចេញពី​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ការត្រួតពិនិត្យ​ឡើងវិញ​របស់​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ទូទៅ ការពិនិត្យ​ឡើងវិញ​លើ​ការ​លេច​ធ្លាយ​ម៉ាស៊ីនត្រជាក់ កា​រប​ញ្ចូល​ហ្គាស​ថ្មី និង​ប្រេង​ថ្មី​តាម​កម្រិត​របស់​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ និង​ការលាង​សម្អាត​ម៉ាស៊ីនត្រជាក់​ដោយ​ឥតគិតថ្លៃ​។ កម្មវិធី​ពិសេស​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ៣០ មិថុនា ឆ្នាំ​២០១៨​។



​សូម​មក​ទទួលយក​អត្ថប្រយោជន៍​ទាំងអស់នេះ​ពី​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford ថ្ងៃនេះ នោះ​លោក​អ្នកនឹង​អាច​បើកបរ​ដោយ​រលូន មិន​ថា​ស្ថិតនៅក្រោម​អាកាសធាតុ​ក្ដៅ​យ៉ាងណា​នោះទេ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com