ជាតិ
សុវត្តិភាព ចរាចរណ៍
ត្រីមាសទី១ គ្រោះថ្នាក់ចរាចរណ៍ បានថយចុះចំនួន១៧០លើក រូបភាពពីហ្វេសប៊ុក ក្រសួងសាធរណការ ដឹកជញ្ជូន
× ភ្នំពេញ៖ ត្រីមាសទី១ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ បានថយចុះចំនួន ១៧០លើក ចំនួនមនុស្សស្លាប់ថយចុះ ១២នាក់ និងរបួសថយចុះ ២៣៤នាក់ បើធៀបត្រីមាសទី១ ទៅនឹងឆ្នាំ២០១៧កន្លងទៅ។ នេះបើតាម របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
របាយការណ៍ខាងលើបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ប្រចាំខែមេសា ឆ្នាំ២០១៨ ថយចុះ ៥៨លើក មនុស្សស្លាប់ថយចុះ១នាក់ និងរបួសថយចុះ ២០៩នាក់ បើធៀបទៅនឹងខែមេសា ឆ្នាំ២០១៧។ ផ្អែកតាមរបាយការណ៍ មូលហេតុចម្បងបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺបើកបរលើសល្បឿនកំណត់ ដែលជំរុញឲ្យសមាជិកគណៈកម្មាធិការការរិតបន្តឹងលើការបើកបរលើសកំណត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែមេសា នាព្រឹកថ្ងៃទី១០ ខែឧសភា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា នៅតែមានប្រជាពលរដ្ឋមួយចំនួន មិនទាន់មានការគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវនៅឡើ ដូចជាជិះម៉ូតូបញ្ជ្រាសទិសចរាចរណ៍ ហើយថែមទាំងមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរជាដើម៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
ស្លាប់
របួស
ថយចុះ
ត្រីមាសទី១
© រក្សាសិទ្ធិដោយ thmeythmey.com