បរាជ័យលើកទី២នេះ នាំឲ្យក្រុមជើងឯករង Pahang FA បន្តឈរលេខរៀងទី៣ដោយមាន១៨ពិន្ទុ ប្រចាំសប្តាហ៍ទី១០នៃក្របខណ្ឌលីគកំពូលម៉ាឡេស៊ី។ ការបរាជ័យនេះ ធ្វើឲ្យមានគម្លាតកាន់តែធំសម្រាប់ Pahang FA ក្នុងការប្រជែងឈរកំពូលតារាងជាមួយ Johor DT ដែលមាន ២៤ពិន្ទុ។
សម្រាប់ការប្រកួតកាលពីម្សិលមិញនេះដែរ អតីតក្រុមរបស់កីឡាករ កែវ សុខផេង បានយកឈ្នះក្រុម Kelantan ក្នុងលទ្ធផល ២-១ ដោយជ័យជម្នះនេះសម្រេចដោយខ្សែប្រយុទ្ធ Hafiz Ramdan និង Muhammad Shahrel Fikri bin Md Fauzi។ ចំណែកខ្សែប្រយុទ្ធ Imran Samso សម្រេចគ្រាប់បាល់សម្រាប់ Kelantan។
ក្លិបកីឡាបាល់ទាត់ម៉ាឡេស៊ី Pahang FA បានប្រកាសចែកផ្លូវគ្នាពីខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា និងខ្សែការពារប្រេស៊ីល Alex Moraes មុនពេលវេលាកំណត់កាលពីថ្ងៃទី៩ ឧសភា ក្រោមហេតុផល ធ្វើមិនបានតាមអ្វីដែលក្លិបបានកំណត់៕