អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម​គូ​បូ​តា​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​បានចេញ​ដំណើរ​ហើយ​
13, May 2018 , 9:50 am        
រូបភាព
Kubota ដែលជា​អ្នក​នាំមុខគេ​ខាង​ផ្នែក​គ្រឿងយន្ត​កសិកម្ម​នៅ​កម្ពុជា ក៏ដូចជា​ទូទាំង​តំបន់​អាស៊ាន​តែងតែបាន​រៀបចំ មហា​ព្រឹត្តិការណ៍ ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​របស់ខ្លួន​។ នេះ​គឺជា​ឆ្នាំ​ទី​៥ ហើយ​រឹតតែ​អស្ចារ្យ​ជាង​ឆ្នាំមុនៗ​ទៅទៀត នៅក្នុង​ឆ្នាំនេះ គូ​បូ​តា បាន​ពង្រីក​ព្រឹត្តិការណ៍​នេះ រហូតដល់​ទៅ​ចំនូ​ន ៨ ខេត្ត​ក្រុង​ទូទាំងប្រទេស​កម្ពុជា​។ ពិសេស​ជាងនេះទៅទៀត គូ​បូ​តា ក៏បាន​នាំមក​នូវ​កម្មវិធី​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ដ៏​ជក់ចិត្ត សម្រាប់​បងប្អូន​ប្រជាកសិករ ទស្សនា​កម្សាន្ត នៅក្នុង​កម្មវិធី​ពិ​ព័រ​ណ៏​នេះ​ផងដែរ​។
 
​ជាក់ស្តែង កាលពី​ថ្ងៃទី ១០ ខែឧសភា ២០១៨ ព្រឹ​ត្ត​ការ​ណ៏​ទី​១ (​ក្នុងចំណោម ៨​ព្រឹ​ត្ត​ការណ៍​) នៃ​ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា នៅក្នុង​ឆ្នាំនេះ បានរៀបចំ​នៅ​ខេត្តតាកែវ​។ លោក ឆា​លើ​ម​ឆៃ គិត​ទិ​បាន់​ថន តំណាង ស្យាម គូ​បូ​តា បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​ពិព័រណ៍​នៅ​ខេត្តតាកែវ​នេះ​ថា​៖«​នេះ​គឺជា​ការតាំងពិព័រណ៍​គ្រឿងយន្ត​កសិកម្ម​ដ៏​អស្ចារ្យ​បំផុត ដើម្បី​បង្ហាញ​ពី​ការធ្វើការងារ​ជាក់ស្តែង​របស់​ផលិតផល​គូ​បូ​តា​ថ្មីៗ និង​ទទួលយក​បទពិសោធន៍​ដែល​បញ្ជាក់​ពី​ភាពខ្លាំង ធន់ និង​សន្សំសំចៃ​ប្រេង ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT និង​ផលិតផល​គូ​បូ​តា​ថ្មីៗ​ផ្សេងទៀត និង​ចូលរួម​ហ៊ោកញ្ជ្រៀវ ជាមួយ​កម្មវិធី​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដ៏​ជក់ចិត្ត​ផងដែរ​។​


 
​នៅក្នុង​កម្មវិធី​នេះ ក៏​ទទួលបាន​ការចូលរួម​យ៉ាង​កកកុញ ពី​សំណាក់​ប្រជាកសិករ​ពី​ខេត្ត​នានា​ទូទាំងប្រទេស​កម្ពុជា ដែល​ពួកគាត់​រីករាយ ទទួលបាន​បទពិសោធ​ន៍​ជាច្រើន​ពី​គូ​បូ​តា និង​ទស្សនា​សកម្មភាព​ផ្សេងៗ​ជាច្រើន​ដែលមាន​ដូចជា​៖ 
•​ ​ការតាំង​បង្ហាញ​ផលិតផល គូ​បូ​តា ថ្មីៗ​ជាច្រើន​ប្រភេទ 
 
•​ ​ព័ត៌មាន​នានា ស្តីពី​វិធី​ធ្វើស្រែ​ចម្ការ ដើម្បី​ទទួលបាន​ទិន្នផល​ល្អ​បំផុត​សម្រាប់​កសិផល ស្រូវ ពោត និង ដំឡូង​។ 
 
•​ ​ការធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​នានា នៅលើ​ផ្ទៃដី​ពិត ដើម្បី​បង្ហាញជូន​ពី​របៀប​នៃ​ការ​ដំណើរការ​របស់​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា​ដ៏​ទំនើបៗ​។​
 
•​ ​ការចាប់​រង្វាន់​ធំៗ​ជាច្រើន ជួន​ដល់​បងប្អូន​ប្រជាកសិករ ដែល​បាន​ចូលរួម និង​ការទទួលបាន​កាដូ​ពិសេស ពី​គូ​បូ​តា ចំពោះ​ប្រជាកសិករ​ណា ដែល​បាន​កក់​ទុក​ផលិតផល​គូ​បូ​តា​ណាមួយ​។​
 
•​ ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ដ៏​អស្ចារ្យ ពី​សំណាក់​កីឡាករ​គុន​ខ្មែរ​ល្បីៗ​នៅ​កម្ពុជា​។​
 
​ព្រឹត្តិការណ៍​ទី​២ គូ​បូ​តា​នឹង​ទៅដល់​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី ១៧ ខែឧសភា​នេះ នៅ​ភូមិ​រលួស សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សូម​អញ្ជើញ​បងប្អូន​ប្រជាកសិករ នៅក្នុង​ខេត្តកំពង់ស្ពឺ​ទាំងអស់ ក៏ដូចជា​ខេត្ត​នានា​ទូទាំងប្រទេស ចូលរួម​ទស្សនា​ដោយ​ឥតគិតថ្លៃ ចាប់ពី​ម៉ោង​២​រសៀល​តទៅ​។​
 
​កាលបរិច្ឆេទ និង​ទីតាំង នៃ​ការតាំងពិព័រណ៍​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា ដែល​អម​ជាមួយនឹង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ ចំនួន​៣​ព្រឹត្តិការណ៍​បន្ទាប់​ទៀត​ដូចខាងក្រោម​៖ 
-​ ​ខេត្តកំពង់ស្ពឺ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨
-​ ​ខេត្តព្រះវិហារ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨
-​ ​ខេត្តស្ទឹងត្រែង ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨
 
​ចំពោះ ព្រឹត្តិការណ៍​ចំនួន​៤ ខេត្ត​ក្រុង​ផ្សេងទៀត គូ​បូ​តា នឹង​រៀបចំ នៅក្នុង​ខែតុលា​នេះ​។​
​គូ​បូ​តា​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្មវិធី​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំនេះ នឹង​ផ្តល់​ចំណេះដឹង​ដ៏​មាន​សារសំខាន់ ដល់​ប្រជាកសិករ​ខ្មែរ ក្នុង​ការធ្វើ​ទំនើបកម្ម​កសិកម្ម​រប​ស់​ខ្លួន ដោយ​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា ដើម្បី​កាត់បន្ថយ​ចំណាយ បង្កើន​ទិន្នផល​ជា​អតិបរមា និង​ទទួលបាន​ចំណូល​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ខ្មែរ កាន់តែ​ប្រសើរ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម នៅ​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង​។​


 
​គួរកត់សម្គាល់​ផងដែរ​ថា នៅក្នុង​ឆ្នាំនេះ គូ​បូ​តា បាន និង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ដូចជា ការប្រគំ​តន្ត្រី Kubota ZT concerts នៅក្នុង​ខេត្តកំពង់ធំ និង​ព្រៃវែង កាលពី​ខែមីនា កន្លងទៅ និង​ព្រឹត្តិការណ៍ Kubota ZT Parade ដែល​បាន និង​កំពុងតែ​រៀបចំ​ផងដែរ នៅតាម​បណ្តា​ស្រុក និង ខេត្ត​នានា​ជាច្រើន​ទូទាំងប្រទេស​កម្ពុជា​។​
 
​សម្រាប់​ព័​ត៍​មានប​នែ្ថ​ម សូម​ទាក់ទង​ភ្នាក់ងារចែកចាយ​គូ​បូ​តា ដែល​នៅ​ជិត​លោកអ្នក ឬ​ទូរស័ព្ទ​ទៅកាន់​ផែ្ន​ក​សេវាកម្ម​បន្ទាន់​គូ​បូ​តា លេខ 1800-20-1747 (​ឥតគិតថ្លៃ​) ឬ​ចូលទៅ​កាន់ Kubota Facebook page: Kubota Kampuchea Club៕ 





















(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com