Kubota ដែលជាអ្នកនាំមុខគេខាងផ្នែកគ្រឿងយន្តកសិកម្មនៅកម្ពុជា ក៏ដូចជាទូទាំងតំបន់អាស៊ានតែងតែបានរៀបចំ មហាព្រឹត្តិការណ៍ ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា ដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន។ នេះគឺជាឆ្នាំទី៥ ហើយរឹតតែអស្ចារ្យជាងឆ្នាំមុនៗទៅទៀត នៅក្នុងឆ្នាំនេះ គូបូតា បានពង្រីកព្រឹត្តិការណ៍នេះ រហូតដល់ទៅចំនូន ៨ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ពិសេសជាងនេះទៅទៀត គូបូតា ក៏បាននាំមកនូវកម្មវិធីការប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្ត សម្រាប់បងប្អូនប្រជាកសិករ ទស្សនាកម្សាន្ត នៅក្នុងកម្មវិធីពិព័រណ៏នេះផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី ១០ ខែឧសភា ២០១៨ ព្រឹត្តការណ៏ទី១ (ក្នុងចំណោម ៨ព្រឹត្តការណ៍) នៃពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា នៅក្នុងឆ្នាំនេះ បានរៀបចំនៅខេត្តតាកែវ។ លោក ឆាលើមឆៃ គិតទិបាន់ថន តំណាង ស្យាម គូបូតា បានមានប្រសាសន៍នៅក្នុងកម្មវិធីពិព័រណ៍នៅខេត្តតាកែវនេះថា៖«នេះគឺជាការតាំងពិព័រណ៍គ្រឿងយន្តកសិកម្មដ៏អស្ចារ្យបំផុត ដើម្បីបង្ហាញពីការធ្វើការងារជាក់ស្តែងរបស់ផលិតផលគូបូតាថ្មីៗ និងទទួលយកបទពិសោធន៍ដែលបញ្ជាក់ពីភាពខ្លាំង ធន់ និងសន្សំសំចៃប្រេង ពីម៉ាស៊ីនម៉ាស៊ូតគូបូតា ZT និងផលិតផលគូបូតាថ្មីៗផ្សេងទៀត និងចូលរួមហ៊ោកញ្ជ្រៀវ ជាមួយកម្មវិធីប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្តផងដែរ។
នៅក្នុងកម្មវិធីនេះ ក៏ទទួលបានការចូលរួមយ៉ាងកកកុញ ពីសំណាក់ប្រជាកសិករពីខេត្តនានាទូទាំងប្រទេសកម្ពុជា ដែលពួកគាត់រីករាយ ទទួលបានបទពិសោធន៍ជាច្រើនពីគូបូតា និងទស្សនាសកម្មភាពផ្សេងៗជាច្រើនដែលមានដូចជា៖
• ការតាំងបង្ហាញផលិតផល គូបូតា ថ្មីៗជាច្រើនប្រភេទ
• ព័ត៌មាននានា ស្តីពីវិធីធ្វើស្រែចម្ការ ដើម្បីទទួលបានទិន្នផលល្អបំផុតសម្រាប់កសិផល ស្រូវ ពោត និង ដំឡូង។
• ការធ្វើបទបង្ហាញអំពីផលិតផលនានា នៅលើផ្ទៃដីពិត ដើម្បីបង្ហាញជូនពីរបៀបនៃការដំណើរការរបស់គ្រឿងយន្តកសិកម្ម គូបូតាដ៏ទំនើបៗ។
• ការចាប់រង្វាន់ធំៗជាច្រើន ជួនដល់បងប្អូនប្រជាកសិករ ដែលបានចូលរួម និងការទទួលបានកាដូពិសេស ពីគូបូតា ចំពោះប្រជាកសិករណា ដែលបានកក់ទុកផលិតផលគូបូតាណាមួយ។
• ការប្រកួតប្រដាល់គុនខ្មែរដ៏អស្ចារ្យ ពីសំណាក់កីឡាករគុនខ្មែរល្បីៗនៅកម្ពុជា។
ព្រឹត្តិការណ៍ទី២ គូបូតានឹងទៅដល់ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៧ ខែឧសភានេះ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សូមអញ្ជើញបងប្អូនប្រជាកសិករ នៅក្នុងខេត្តកំពង់ស្ពឺទាំងអស់ ក៏ដូចជាខេត្តនានាទូទាំងប្រទេស ចូលរួមទស្សនាដោយឥតគិតថ្លៃ ចាប់ពីម៉ោង២រសៀលតទៅ។
កាលបរិច្ឆេទ និងទីតាំង នៃការតាំងពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា ដែលអមជាមួយនឹងកម្មវិធីប្រដាល់គុនខ្មែរ ចំនួន៣ព្រឹត្តិការណ៍បន្ទាប់ទៀតដូចខាងក្រោម៖
- ខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨
- ខេត្តព្រះវិហារ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨
- ខេត្តស្ទឹងត្រែង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨
ចំពោះ ព្រឹត្តិការណ៍ចំនួន៤ ខេត្តក្រុងផ្សេងទៀត គូបូតា នឹងរៀបចំ នៅក្នុងខែតុលានេះ។
គូបូតាសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំនេះ នឹងផ្តល់ចំណេះដឹងដ៏មានសារសំខាន់ ដល់ប្រជាកសិករខ្មែរ ក្នុងការធ្វើទំនើបកម្មកសិកម្មរបស់ខ្លួន ដោយគ្រឿងចក្រកសិកម្មគូបូតា ដើម្បីកាត់បន្ថយចំណាយ បង្កើនទិន្នផលជាអតិបរមា និងទទួលបានចំណូលកាន់តែច្រើន ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរ កាន់តែប្រសើរ និងជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម នៅប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរឡើង។
គួរកត់សម្គាល់ផងដែរថា នៅក្នុងឆ្នាំនេះ គូបូតា បាន និងកំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ការប្រគំតន្ត្រី Kubota ZT concerts នៅក្នុងខេត្តកំពង់ធំ និងព្រៃវែង កាលពីខែមីនា កន្លងទៅ និងព្រឹត្តិការណ៍ Kubota ZT Parade ដែលបាន និងកំពុងតែរៀបចំផងដែរ នៅតាមបណ្តាស្រុក និង ខេត្តនានាជាច្រើនទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៍មានបនែ្ថម សូមទាក់ទងភ្នាក់ងារចែកចាយគូបូតា ដែលនៅជិតលោកអ្នក ឬទូរស័ព្ទទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតា លេខ 1800-20-1747 (ឥតគិតថ្លៃ) ឬចូលទៅកាន់ Kubota Facebook page: Kubota Kampuchea Club៕
(អត្ថបទពាណិជ្ជកម្ម)