អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី៖ យ៉ាងហោចប៉ូលិសម្នាក់របួសក្នុងការបំផ្ទុះគ្រាប់​បែកនៅប៉ុស្តិ៍ប៉ូលិសក្រុង Surabaya
14, May 2018 , 9:45 am        
រូបភាព
ករណីបំផ្ទុះគ្រាប់បែកនៅវិហាគ្រឹស្តនាទីក្រុងស៊ូរ៉ាបាយ៉ាថ្ងៃអាទិត្យទី ១៣ ខែឧសភា (រូបភាព៖ AFP)
ករណីបំផ្ទុះគ្រាប់បែកនៅវិហាគ្រឹស្តនាទីក្រុងស៊ូរ៉ាបាយ៉ាថ្ងៃអាទិត្យទី ១៣ ខែឧសភា (រូបភាព៖ AFP)
ដោយ: ថ្មីៗ

ករណីបំផ្ទុះ​គ្រាប់​បែកអត្តឃាត​ជាថ្មីមួយទៀតកើត​ឡើង​នៅ​ស្ថានីយ៍ប៉ូលិសក្រុងស៊ូរ៉ាបាយ៉ា (Surabaya) នៅខេត្តជ្វាខាងកើត​ ​ប្រទេសឥណ្ឌូណេស៊ី។ គេរាយការណ៍ថា មានមនុស្សរងរបួស​ និងស្លាប់​ក្នុង​ករណីវាយប្រហារនេះ។ ការវាយប្រហារនេះកើតឡើងមួយ​ថ្ងៃប៉ុណ្ណោះក្រោយមានការវាយប្រហារដោយគ្រាប់បែកលើវិហា​រគ្រិស្តចំនួនបីកន្លែង​នៅក្រុងស៊ូរ៉ាបាយ៉ានេះ។



មួយ​ថ្ងៃក្រោយការបំផ្ទុះគ្រាប់​បែកលើវិហា​រ​គ្រឹស្ត​ចំនួនបីកន្លែង​នៅក្រុងស៊ូរ៉ាបាយ៉ា ដោយបណ្តាលឲ្យមនុស្ស​ស្លាប់យ៉ាងហោច​ណាស់ ១១ នាក់ នៅព្រឹកថ្ងៃចន្ទទី ​១៤ ខែឧសភា ​ករណី​បំផ្ទុះ គ្រាប់បែក​អត្ថឃាត​មួយទៀត​កើតឡើង​នៅទីស្នាក់​ការប៉ូលិសម្តង។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន AFP។ 

ពាក់ព័ន្ធនឹងការវាយប្រហារ​នេះ សារព័ត៌មានក្នុងតំបន់​ផ្សាយថា ​ក្រុម​ភេរវជន​មានគ្នាពីរនាក់បាន​ជិះយាន្តជំនិះមួយគ្រឿង ហើយបំផ្ទុះ​ខ្លួនឯង​តែម្តងនៅស្ថានីយ៍ប៉ូលិស។ សារព័ត៌មានឥណ្ឌូណេស៊ី​Jakata Post ស្រង់សម្តីអ្នកនាំពាក្យប៉ូលិសនៃខេត្ត​ជ្វាខាងកើត Frans Barung Mangera ថា វាពិតជាមាន​ការវាយប្រហារ​ដោយគ្រាប់​បែកអត្តឃាតមែននៅព្រឹកថ្ងៃចន្ទ ហើយ​អ្នកស្លាប់មានយ៉ាងហោចណាស់ ៧ នាក់ឯណោះ។

« កងកម្លាំង​យើងកំពុង​ត្រួតពិនិត្យមើល​។ យើងទទួលបាន​ដំណឹងថា វាមានមនុស្ស ៧នាក់ស្លាប់ ហើយយើងកំពុងប្រមូល​​ទិន្នន័យបន្ថែមទៀត»។


 


© រក្សាសិទ្ធិដោយ thmeythmey.com