ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ព្រះករុណា ព្រះមហាក្សត្រ គម្រប់ព្រះជន្មាយុ៦៥ព្រះវស្សា យាងចូល៦៦ព្រះវស្សា
14, May 2018 ,
10:33 am
រូបភាព
ព្រះករុណាព្រះមហាក្សត្រ កាលពីព្រះអង្គសិក្សានៅសាលាក្នុងក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី កាលពីអំឡុងឆ្នាំ១៩៦២។ រូបថត AFP
×
ដោយ:
ថ្មីៗ
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជបុត្រានៃព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ សម្តេចព្រះវររាជបិតា និងសម្តេចព្រះមហាក្សី នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតា។ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។
ខាងក្រោមនេះ ជាព្រះរាជជីវប្រវត្តិ សង្ខេបរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី៖
១៩៥៩-១៩៦២
-សិក្សានៅសាលាបឋមសិក្សានរោត្តម វិទ្យាល័យដេកាត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
១៩៦២-១៩៦៧
-សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យប្រាគ (ឆេកូស្លូវ៉ាគី)
១៩៦៧-១៩៧១
-សិក្សាផ្នែកសិល្បៈ របាំ-តូរ្យតន្ត្រី-ល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
១៩៧០
-មធ្យមសិក្សាប័ត្រ នៅប្រាគ (និទ្ទេសល្អណាស់)
១៩៧១
-ជ័យលាភីលេខ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
១៩៧១-១៩៧៥
-សិក្សានៅសកលវិទ្យាល័យ បណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ
១៩៧៥
-បរិញ្ញាប័ត្រជាន់ខ្ពស់ នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រី ប្រាគ
១៩៧៥
-ព្រះរាជនិពន្ធនិក្ខេបបទស្តីពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា
១៩៧៥-១៩៧៦
-ឧត្តមសិក្សាខាងផ្នែកភាពយន្ត នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)
១៩៧៦-១៩៧៩
-ជាប់ក្រោមការឃុំឃាំង របស់ខ្មែរក្រហម ជាមួយព្រះវរាជបិតា និងព្រះវររាជមាតា និងព្រះអនុជ សម្តេច នរោត្តម នរិន្ទ្រៈពង្ស
១៩៧៩-១៩៨០
-ព្រះលេខាផ្ទាល់ ព្រះវររាជបិតា ក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន
១៩៨១-២០០០
-សាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈ នៅវិទ្យាស្ថានអភិរក្ស Marius Petipa, Gabriel Faure និង W.A.Mozart នៅក្រុងប៉ារីស
១៩៨៤-១៩៨៨
-ប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈនៃក្រុមរបាំបាឡេ “DEVA” ។
១៩៨៨-១៩៩៣
-អគ្គនាយក និងជានាយកសិល្បៈ នៃសាជីវកម្មខេមរភូមិន្ទភាពយន្ត “ខេមរាភាពយន្ត” ។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួនពីរ រឿង១.”សុបិន្ត” ២. “ ធាតុទាំង៤”។
១៩៩២-១៩៩៣
-ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា
១៩៩៣-២០០៤
-ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ
២០០៤
-សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង (Organisation Internationale de la Francophonie)
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤
-ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរម្យងារជា សម្តេចក្រុមឃុន
ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០០៣
-ព្រះមហាក្សត្រប្រោសប្រទានតែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០០៤
-ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា សម្តេចព្រះបរមនាថ
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤
-ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី២៩ តុលា ២០០៤
- ឡើងគ្រងរាជសម្បត្តិ បន្តពីសម្តេចព្រះវររាជបិតា នរោត្តម សីហនុ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម