ជាតិ
អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ បាន​ជួសជុល​ឡើងវិញ អស់​ទឹកប្រាក់ ជាង​៧​លាន​ដុល្លារ​
14, May 2018 , 6:19 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន​
រូបភាពពី ហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន​
​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ  ត្រូវបាន​ជួសជុល កែលំអរ​ឡើងវិញ  និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។ អគារ​នេះ បាន​ចំណាយ​ថវិការ​អស់ ៧,២៨០,០០០​ដុល្លារ  ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ។​



​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ នេះ មាន​សេវាកម្ម ពិគ្រោះ​ជំងឺ​ទូទៅ និង​ឯកទេស​, សង្គ្រោះបន្ទាន់​, ឱសថស្ថាន​, វិទ្យុ និង​អេកូ​សាស្ត្រ​, ព្យាបាល​ជំងឺ​ធ្ងន់​, ជំងឺ​ទារក​, ជំងឺ​ត្រចៀក ច្រមុះ និង​បំពង​ក  ជំងឺ​ក្រពេញ និង​តម្រងនោម​, ជំងឺ​លោហិតវិទ្យា និង​មហារីក ព្រមទាំង​មាន​មន្ទីរពិសោធន៍​ទំនើប ព្យាបាល​ជំងឺគ្រុនឈាម និង​ជំងឺឆ្លង​ផងដែរ​។​

​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​នេះ ត្រូវបាន​សាងសង់ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ លើក​ទី​១ នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៧៕


Tag:
 ជាតិ​
  ភ្នំពេញ​
  កម្ពុជា​-​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com