ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក សឹម មករា ច្នៃ​រ៉ឺម៉ក​ដ៏​ធំ​មួយ ដើម្បី​ដាក់លក់​ភេសជ្ជៈ ទឹកអំពៅ ប្រហិត និង​នំ​បុ័ង​ប៉ា​តេ ជាមួយគ្នា​
14, May 2018 , 8:19 pm        
រូបភាព
​តាកែវ​៖ លោក សឹម មករា និង​ភរិយា​គឺ​អ្នកស្រី យែ​ន ចាន់​ធឿន ទើបតែ​ទិញ និង​ឲ្យ​ជាង​កែច្នៃ​រ៉ឺម៉ក​មួយ ដើម្បី​លក់​ទឹកអំពៅ ប្រហិត នំ​បុ័ង​ប៉ា​តេ និង​ភេសជ្ជៈ នៅតាម​ភូមិ ឃុំ​នានា នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ​។ លោក សឹម មករា ជា​អ្នក​មានគំនិត​ច្នៃ​ជា​រ៉ឺម៉ក​ចល័ត​នេះ​ដោយ​ខ្លួនឯង ដោយ​លោក​បាន​គូរ ហើយ​យកទៅ​បង្ហាញ​ជាង​ឲ្យ​ច្នៃ​រ៉ឺម៉ក​ចេញ​ជា​រ៉ឺម៉ក​ដែល​គាត់​ចង់បាន​។ លោក សឹម មករា បញ្ជាក់​ដូច្នេះ​៖ «​គំនិត​កែច្នៃ​មកពី​ខ្លួនឯង​ផ្ទាល់ នឹក​ឃើញថា​យើង​ធ្វើ​របស់​នេះ យើង​ដាក់​អ៊ី​វ៉ាន់​បាន​ច្រើន​»​។ ជា​រ៉ឺម៉ក ដ៏​មាំ​មួយ ដែលមាន​កន្លែង​ដាក់​សម្ភារ​លក់ដូរ​ដ៏​ត្រឹមត្រូវ គឺអាច​ដាក់​ទូកញ្ចក់​ពីរ ធុង​ទឹកកក​មួយ ម៉ាស៊ីន​កិន​អំពៅ​មួយ ម៉ូ​ទ័​រ​មួយ ព្រមទាំង ចង្ក្រាន​អាំង​សាច់​មួយ​។​



​សូម​ស្តាប់​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​ប្តី ប្រពន្ធ អ្នកលក់ដូរ​តាម​រ៉ឺម៉ក​ចល័ត នៅក្នុង​ស្រុក​ទ្រាំង​នេះ ដូចតទៅ​៖




















Tag:
 រថយន្ត​
 ​យានយន្ត​
 ​រ៉ឺម៉ក​
 ​ទឹកអំពៅ​
 ​តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com