ជាតិ
បទសម្ភាសន៍
រថយន្ត
វីដេអូ
ហេតុអ្វីក្រុមហ៊ុន Mercedes ចូលរួមអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍អូរសោម?
× ពោធិ៍សាត់៖ ក្រុមហ៊ុន Star Auto Cambodia ដែលទទួលសិទ្ធិនាំចូល ចែកចាយ និងដាក់លក់ផ្តាច់មុខនូវរថយន្ត Mercedes-Benz ប្រចាំប្រទេសកម្ពុជា នៅតែបន្តចូលរួមអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់។ លោក ឡេង វន្ថា ប្រតិបត្តិករផ្នែកលក់របស់ក្រុមហ៊ុន Star Auto Cambodia បានបញ្ជាក់ដូច្នេះ៖ «ក្រុមហ៊ុន Mercedes-Benz នៅតែបន្តចូលរួមវិភាគទាន គោលបំណងគឺយើងចង់ផ្សាយ ក៏ដូចជាពង្រីកសក្តានុពលទេសចរណ៍ នៅខេត្តពោធិ៍សាត់ ជាពិសេសតំបន់អូរសោម ឲ្យកាន់តែរីកចម្រើន»។
សូមទស្សនាការបញ្ជាក់បន្ថែមរបស់ លោក ឡេង វន្ថា ដូចតទៅ៖
«អូរសោម» បានក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញមួយ នៅក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីកម្មវិធីទេសចរណ៍«មែកសឺដែស និងកំណប់អាថ៌កំបាំង» ដែលបង្កើតឡើង ក្រុមហ៊ុនស្តារអូតូ ខេមបូឌា សហការជាមួយសារព័ត៌មានថ្មីៗ និង Fresh news បានទៅដល់ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅតំបន់នេះ កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ៕
Tag:
រថយន្ត
MercedesBenz
StarAuto
ឡេង វន្ថា
អូរសោម
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com