ជាតិ
លោក ប្រាក់ សុខុន ទៅ​ចូល​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​នៅ​វៀតណាម​នា​ថ្ងៃទី​១៧ ខែឧសភា
15, May 2018 , 8:59 am        
រូបភាព
លោក ប្រាក់ សុខុន (ឆ្វេង) នាជំនួបជាមួយ​សមភាគីវៀតណាម លោក Pham Binh Minh នៅហាណូយ កាលពីឆ្នាំ២០១៦។ រូបថត AFP
លោក ប្រាក់ សុខុន (ឆ្វេង) នាជំនួបជាមួយ​សមភាគីវៀតណាម លោក Pham Binh Minh នៅហាណូយ កាលពីឆ្នាំ២០១៦។ រូបថត AFP
ដោយ:
​ភ្នំពេញ​៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ដឹកនាំ​ប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១៦ គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ស្ដីពី «​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យា​-​សាស្ត្រ និង​បច្ចេកវិទ្យា​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៧ ឧសភា​នេះ នៅ​ទីក្រុង​ហាណូយ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា​។​



​លោក ប្រាក់ សុខុន និង​លោក ផាម ប៊ិ​ញ មិញ នឹងធ្វើ​សហប្រធាន​ក្នុង​កិច្ច​លើក​ទី​១៦ គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​បន្តថា ក្នុង​កិច្ចប្រជុំ​លើក​ទី​១៦ នេះ សហប្រធាន​ទាំងពីរ នឹង​ពិនិត្យឡើងវិញ​នូវ​សមិទ្ធផល​លើ​វិស័យ​នានា ដែល​សម្រេចបាន​ដោយ​ប្រទេស​ទាំងពីរ និង​រិះរក​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែមទៀត​នូវ​ចំណងមិត្តភាព ហើយ​និង​កិច្ចសហប្រតិបត្តិការ​ដែល​បាន​កសាង ព្រមទាំង​ថែរក្សា​សម្រាប់​សន្តិភាព វិបុលភាព​នៃ​ប្រទេស​ទាំងពីរ​។​

​នា​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ នឹង​ចុះហត្ថលេខា លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៦​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​វៀតណាម លោក ប្រាក់ សុខុន នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក ង្វៀន ស៊ុន ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​ផងដែរ​៕



Tag:
 កិច្ចប្រជុំ​
 ​ប្រាក់ សុខុន​
  ផាម ប៊ិ​ញ មិញ​
© រក្សាសិទ្ធិដោយ thmeythmey.com