អត្ថបទពាណិជ្ជកម្ម
កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប នឹងចូលរួម​ការប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ Sususi Celebration Concert
15, May 2018 , 11:23 am        
រូបភាព
ដោយ:
 ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ Sususi Aloe Vera ដែលជា​ទឹក​ប្រទាល​ធម្មជាតិ ពី​ប្រទេស​ថៃ​១០០​ភាគរយ នឹង​រៀបចំ​ការប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​ជាងគេ គឺ Sususi Celebration Concert នៅ​ទីក្រុង​កោះ​ពេជ្រ​។​

​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា លោក ព្រាប សុ​វ​ត្តិ លោក ខេ​មរះ សិរីមន្ត កញ្ញា ឱក សុគន្ធ​កញ្ញា អ្នកនាង ពេជ្រ សោភា និង​លោក ងួន ចាន់​ដេវីត ជាមួយ​កំពូល​តារា​ល្បីៗ​មកពី​ប្រទេស​ថៃ គឺ​កញ្ញា Yinglee Srijumphon និង​ក្រុម​តារាចម្រៀង​Original Song 7 Days Crazy នឹង​មក​អង្រួន​ឆាក នៃ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ ជាមួយនឹង​ភាពសប្បាយ​រីករាយ​ជាច្រើន​ទៀត​។​

​សូម​ទស្សនា​ដូចតទៅ​៖


​ក្នុងនោះ​ក៏មាន​ការចូល​រួមសហកា​រ ពី​ស្រា​បៀរ hite ដែលជា​ស្រា​បៀរ​ពេញនិយម​បំផុត ពី​ប្រទេស​កូរ៉េ មាន​រសជាតិ​ស្រាល​ស្រទន់ ជាមួយនឹង​ភាពទាន់សម័យ និង​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park ពី​ប្រទេស​កូរ៉េ ផងដែរ​។​

​ចូលរួម​ដោយ​សេរី​ក្នុង​ព្រឹត្តិការ​ដ៏​អស្ចារ្យ​នេះ ជាមួយ​ពួកយើង​ទាំងអស់គ្នា ដើម្បី​អបអរ និង​ស្វាគមន៍​យ៉ាង​ពិសេស ចំពោះ​វត្តមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា របស់ Sususi Aloe Vera ដែលជា​ទឹក​ប្រទាល​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​គ្មាន​ពីរ ជា​ភេសជ្ជៈ​ដ៏​កំពូល​ល្អ​សម្រាប់​សុខភាព ហើយក៏​ជា​ប្រភេទ​ទឹក​ប្រទាល ដែលមាន​ការផ្សព្វផ្សាយ និង​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​។

​កាន់តែ​ពិសេស ជាមួយ​មហា​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ ក្នុង​គម្រប​ដប មានដូចជា ម៉ូតូ GPX ចំនួន​100 រង្វាន់ ទូរ​សព្ទ iPhone X ចំនួន​1000 រង្វាន់ រង្វាន់​ប្រាក់សុទ្ធ​សរុប​ចំនួន​300​លាន​រៀល និង SUSUSI Aloe Vera រាប់លាន​រង្វាន់ រួម​ជាមួយនឹង​រង្វាន់​ជាច្រើន​ទៀត​ពី Sususi Aloe Vera​។ ប្រញាប់​ឡើង រង្វាន់​ជាច្រើន​កំពុង​រង់ចាំ​អ្នក​។ សូម​ផ្សងសំណាង​ជាមួយ Sususi ដើម្បី​ក្លាយជា​ម្ចាស់​រង្វាន់​ដ៏​អស្ចារ្យ​នេះ​។​

SUSUSI Aloe Vera មាន​សាច់​ប្រទាល​ពិតៗ មាន​បួន​រសជាតិ សម្រាប់​ជ្រើសរើស​គឺ​៖
-  SUSUSI Aloe Vera រសជាតិ​ដើម​
-  SUSUSI Aloe Vera រសជាតិ​ក្រូចឆ្មារ​
-  SUSUSI Aloe Vera រសជាតិ​ឌាឌិម​(​ទទឹម​)
-  SUSUSI Aloe Vera រសជាតិ​ទំពាំងបាយជូរ​

​ពិសា SUSUSI Aloe Vera រាល់ថ្ងៃ មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ដូចជា​៖ ធ្វើ​ឲ្យ​ស្រឡះ​បំពង់ក​, ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​, ការ​បន្ទោ​របង់​, ជំនួយ​ខួរក្បាល និង​បង្កើន​ការចង់ចាំ ជាមួយនឹង​ភាពស្រស់​ស្រាយ​។​

SUSUSI Aloe Vera ទឹក​ប្រទាល​ធម្មជាតិ សុខភាព​ពី​ប្រទេស​ថៃ​100%​។ យើងខ្ញុំ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ទាំងអស់គ្នា នឹង​ពេញចិត្ត ក៏ដូចជា​គាំទ្រ Sususi Aloe Vera របស់​យើង​ដោយ​ផ្អែកលើ​រសជាតិ គុណភាព ពិសេស​ល្អ សម្រាប់​សុខភាព​រាងកាយ និង​ជំនួយ​ដល់​សម្រស់​។ គិតគូរ​ពី​សុខ​ភាពជា​ចម្បង នឹកឃើញ​ដល់​Sususi Aloe Vear មុនគេ​។ Sususi Aloe Vera នាំចូល​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន JCRI ដែលជា​ទឹក​ប្រទាល​ឈានមុខ​គេ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com