អ្នក​គួរ​ចាក់​ថ្នាំ​ពន្យារកំណើត​ដែរឬទេ​? សូម​ស្វែងយល់​អំពី​អត្ថប្រយោជន៍ និង​ផលវិបាក​

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អ្នក​គួរ​ចាក់​ថ្នាំ​ពន្យារកំណើត​ដែរឬទេ​? សូម​ស្វែងយល់​អំពី​អត្ថប្រយោជន៍ និង​ផលវិបាក​
16, May 2018 , 6:59 am         666
រូបភាព
ដោយ: ថ្មីៗ
​ការចាក់​ថ្នាំ​ពន្យារកំណើត ទៅក្នុង​ចរន្តឈាម​របស់​ស្ត្រី ដើម្បី​ការពារ​ការ​មាន​ផ្ទៃពោះ​។​


​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការចាក់​ថ្នាំ​ពន្យារកំណើត​

​គុណសម្បត្តិ ៖

•    ការចាក់​នីមួយៗ​មាន​រយៈពេល​យូរ ឬ​ឆាប់ ទៅតាម​ប្រភេទ​ថ្នាំ និង​ជម្រើស​របស់​អ្នក​
•    វា​មិន​រំខាន​ការរួម​ភេទ​ទេ​
•    វា​ជា​ជំរើស​មួយ ប្រសិនបើ​អ្នក​មិនអាច​ប្រើ​វិធី​ពន្យារកំណើត​ដែលមាន​អ័រម៉ូន​អ៊ឺ​ស្ត្រូ​សែន​
•    អ្នក​មិនបាច់ចាំ​ថា ត្រូវ​លេបថ្នាំ​រាល់ថ្ងៃ​ទេ​
•    វា​មាន​សុវត្ថិភាព​ក្នុងការ​ប្រើ ខណៈពេលដែល​អ្នក​បំបៅ​កូន​ដោយ​ទឹកដោះ​
•    វា​មិន​ប៉ះពាល់​ដល់​ថ្នាំ​ដទៃ​ទេ​
•    វា​អាច​បន្ថយ​ការឈឺចាប់​ពេល​មក​រដូវ​។​

​គុណវិបត្តិ ៖

•    ការ​មក​រដូវ​របស់​អ្នក​អាច​ប្រែប្រួល ហើយ​ក្លាយជា​មិន​ទៀងទាត់ ឆាប់ ឬ​យូរ ឬ​ឈប់​តែម្តង - វា​អាច​បន្ត​អស់​រយៈពេល​ជាច្រើន​ខែ បន្ទាប់ពី​អ្នក​ឈប់​ចាក់​
•    វា​មិន​ការពារ​អ្នក​ប្រឆាំងនឹង​ជំងឺ​ឆ្លងតាម​ការរួម​ភេទ​ទេ​
•    វា​អាចមាន​ការពន្យារពេល​រហូតដល់ ១ ឆ្នាំ មុនពេល​រដូវ​របស់​អ្នក​វិល​ត្រឡប់មក​ធម្ម​តា​ហើយ​អ្នក​អាចមាន​ផ្ទៃពោះ​បាន​
•    មនុស្ស​មួយចំនួន​អាច​ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់ នៅពេលដែល​ពួកគេ​ប្រើការ​ចាក់​ថ្នាំ​ពន្យារកំណើត​
•    អ្នក​អាច​នឹងមាន​ផលប៉ះពាល់​ដូចជា​ឈឺក្បាល កើតមុន ជ្រុះ​សក់ ការថយចុះ​ចំណង់​ផ្លូវភេទ និង​ការផ្លាស់ប្តូរ​អារម្មណ៍​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង