ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកគួរចាក់ថ្នាំពន្យារកំណើតដែរឬទេ? សូមស្វែងយល់អំពីអត្ថប្រយោជន៍ និងផលវិបាក
× ការចាក់ថ្នាំពន្យារកំណើត ទៅក្នុងចរន្តឈាមរបស់ស្ត្រី ដើម្បីការពារការមានផ្ទៃពោះ។
គុណសម្បត្តិ និងគុណវិបត្តិនៃការចាក់ថ្នាំពន្យារកំណើត
គុណសម្បត្តិ ៖
• ការចាក់នីមួយៗមានរយៈពេលយូរ ឬឆាប់ ទៅតាមប្រភេទថ្នាំ និងជម្រើសរបស់អ្នក
• វាមិនរំខានការរួមភេទទេ
• វាជាជំរើសមួយ ប្រសិនបើអ្នកមិនអាចប្រើវិធីពន្យារកំណើតដែលមានអ័រម៉ូនអ៊ឺស្ត្រូសែន
• អ្នកមិនបាច់ចាំថា ត្រូវលេបថ្នាំរាល់ថ្ងៃទេ
• វាមានសុវត្ថិភាពក្នុងការប្រើ ខណៈពេលដែលអ្នកបំបៅកូនដោយទឹកដោះ
• វាមិនប៉ះពាល់ដល់ថ្នាំដទៃទេ
• វាអាចបន្ថយការឈឺចាប់ពេលមករដូវ។
គុណវិបត្តិ ៖
• ការមករដូវរបស់អ្នកអាចប្រែប្រួល ហើយក្លាយជាមិនទៀងទាត់ ឆាប់ ឬយូរ ឬឈប់តែម្តង - វាអាចបន្តអស់រយៈពេលជាច្រើនខែ បន្ទាប់ពីអ្នកឈប់ចាក់
• វាមិនការពារអ្នកប្រឆាំងនឹងជំងឺឆ្លងតាមការរួមភេទទេ
• វាអាចមានការពន្យារពេលរហូតដល់ ១ ឆ្នាំ មុនពេលរដូវរបស់អ្នកវិលត្រឡប់មកធម្មតាហើយអ្នកអាចមានផ្ទៃពោះបាន
• មនុស្សមួយចំនួនអាចឡើងទម្ងន់ ឬស្រកទម្ងន់ នៅពេលដែលពួកគេប្រើការចាក់ថ្នាំពន្យារកំណើត
• អ្នកអាចនឹងមានផលប៉ះពាល់ដូចជាឈឺក្បាល កើតមុន ជ្រុះសក់ ការថយចុះចំណង់ផ្លូវភេទ និងការផ្លាស់ប្តូរអារម្មណ៍៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com