ជាតិ
ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​នៅ​រាជធានី​-​ខេត្ត​មួយចំនួន រហូតដល់​ថ្ងៃទី​១៨ ខែឧសភា​
15, May 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា​បាន និង​កំពុង​បន្ត​គ្របដណ្តប់ ដោយ​បាតុភូតធម្មជាតិ ខ្យល់មូសុង​និរតី និង​ជ្រលង​សម្ពាធ​ទាប​។ បាតុភូតធម្មជាតិ​នេះ  នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​តិច​ទៅ​ច្រើន និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង នៅ​រាជធានី​-​ខេត្ត​មួយចំនួន រ​ហួត​ដល់​ថ្ងៃទី​១៨ ខែឧសភា ។ នេះ​បើតាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តីពី​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​



​ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១១ ខែឧសភា ដដែល​នោះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ណែនាំ​ពលរដ្ឋ​ដែល​រស់នៅ តំបន់​ទំនាប​កណ្តាល ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ព្រោះ​តំបន់​ទាំងនោះ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​បាតុភូត​ផ្គរ និង​ខ្យល់​កន្ត្រាក់​៕


Tag:
 ​អាកាសធាតុ​
  ភ្លៀង​
  ជំនន់​ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com