ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​វៀតណាម​មួយ រក​ឱកាស​បោះទុន​យ៉ាងច្រើន​ក្នុង​វិស័យ​កសិកម្ម និង​ទេសចរណ៍​នៅ​កម្ពុជា​
16, May 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យោងតាម​ក្រសួងកសិកម្ម ក្រុមហ៊ុន​វៀតណាម FLC Group មានបំណង​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និង​សណ្ឋាគារ នៅ​កម្ពុជា នាពេល​ខាងមុខនេះ​។



​ការបង្ហាញ​បំណង​វិនិយោគ​នេះ ត្រូវ​បានលើកឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​គណៈប្រតិភូ​ក្រុមហ៊ុន FLC Group និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​សប្ដាហ៍​មុន​។​

​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ត្រៀម​ទុន​ប្រមាណ ១​ពាន់​លាន​ដុល្លារ សម្រាប់​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ ខាងមុខនេះ​។ នេះ​បើតាម ក្រសួងកសិកម្ម នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

​សម្រាប់​វិស័យ​កសិកម្ម ក្រុមហ៊ុន​កំពុង​សម្លឹង​ឱកាស​វិនិយោគ​លើ​ការដាំដុះ​បន្លែ ផ្លែឈើ សម្រាប់​នាំចេញ និង​ផ្គត់ផ្គង់​ទេសចរ​ក្នុងស្រុក ព្រមទាំង​ការកែច្នៃ វិច​ខ្ចប់​ផលិតផល​កសិក្ម​សម្រាប់​នាំទៅ​ទីផ្សារ​អន្តរជាតិ​៕


Tag:
 កសិកម្ម​
  បន្លែ​
  FLC Group
© រក្សាសិទ្ធិដោយ thmeythmey.com