ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនវៀតណាមមួយ រកឱកាសបោះទុនយ៉ាងច្រើនក្នុងវិស័យកសិកម្ម និងទេសចរណ៍នៅកម្ពុជា
× ភ្នំពេញ៖ យោងតាមក្រសួងកសិកម្ម ក្រុមហ៊ុនវៀតណាម FLC Group មានបំណងបោះទុនវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសណ្ឋាគារ នៅកម្ពុជា នាពេលខាងមុខនេះ។
ការបង្ហាញបំណងវិនិយោគនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាងគណៈប្រតិភូក្រុមហ៊ុន FLC Group និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្ដាហ៍មុន។
ក្រុមហ៊ុននេះបានឲ្យដឹងថា ខ្លួនបានត្រៀមទុនប្រមាណ ១ពាន់លានដុល្លារ សម្រាប់បោះទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាម ក្រសួងកសិកម្ម នៅលើទំព័រហ្វេសប៊ុក។
សម្រាប់វិស័យកសិកម្ម ក្រុមហ៊ុនកំពុងសម្លឹងឱកាសវិនិយោគលើការដាំដុះបន្លែ ផ្លែឈើ សម្រាប់នាំចេញ និងផ្គត់ផ្គង់ទេសចរក្នុងស្រុក ព្រមទាំងការកែច្នៃ វិចខ្ចប់ផលិតផលកសិក្មសម្រាប់នាំទៅទីផ្សារអន្តរជាតិ៕
Tag:
កសិកម្ម
បន្លែ
FLC Group
© រក្សាសិទ្ធិដោយ thmeythmey.com