ជាតិ
សិល្បះ
សិល្បៈអន្តរជាតិ
ភាពយន្ត​មួយ​របស់​អាមេរិក​ស្តីពី​សហគ្រិន​វ័យក្មេង នឹង​ជួយ​ភ្ជាប់​ទំនាក់ទំនង​រវាង​ផលិតករ​កម្ពុជា និង​អាមេរិក​
16, May 2018 , 8:20 am        
រូបភាព
លោកស្រី Cheryl Miller Houser
លោកស្រី Cheryl Miller Houser
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​នៅ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​បញ្ចាំងភាពយន្ត​ឯកសារ​មួយ ស្តីពី​សហគ្រិន​វ័យក្មេង ដែលមាន​ចំណងជើង​ថា «​ក្រុមហ៊ុន​កកើត​ថ្មី​តាម​ជំនាន់​» ឬ Generation Startup នៅ​ថ្ងៃទី​១៧ និង​ទី​១៩ ខែឧសភា​នេះ ។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​កម្មវិធី​បញ្ចាំងភាពយន្ត​នេះ  គឺ​ដើម្បី​បង្កើន​ការយល់​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកឯកទេស​ភាពយន្ត​អាមេរិក និង​យុវជន ក៏ដូចជា​ផលិតករ​ភាពយន្ត​កម្ពុជា​។​



​លោកស្រី Cheryl Miller Houser ផលិតករ​ភាពយន្ត​អាមេរិក នឹង​ទស្សនកិច្ច​កម្ពុជា នៅ​ថ្ងៃទី ១៦ ដល់​ថ្ងៃទី​១៩ ខែឧសភា ដើម្បី​បញ្ចាំងភាពយន្ត​ឯកសារ​មួយ​ស្តីពី​សហគ្រិន​វ័យក្មេង​។ តាម​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ភាពយន្ត​នេះ មាន​ចំណងជើង​ថា «​ក្រុមហ៊ុន​កកើត​ថ្មី​តាម​ជំនាន់​» ឬ Generation Startup ដែល​និយាយ​អំពី​ខ្សែភាពយន្ត​ជួរមុខ នៃ​ភាពជា​សហគ្រិន នៅ​អាមេរិក ដោយ​បង្ហាញ​ពី​ការតស៊ូ និង​ជោគជ័យ​របស់​និស្សិត ៦​រូប ដែល​ទើប​ចប់​មហាវិទ្យាល័យ ហើយ​ហ៊ាន​ប្រថុយ​បង្កើត​ក្រុមហ៊ុន​មួយ នៅ Detroit​។ 
 
​ខ្សែភាពយន្ត​នេះ បាន​ចំណាយពេល​ថត​រយៈពេល​១​ឆ្នាំកន្លះ ដឹកនាំ​ដោយ​លោកស្រី Cynthia Wede ដែល​ធ្លាប់​ទទួល​រង្វាន់ Academy Award និង​ផលិតករ​លោកស្រី Cheryl Miller Houser ហើយ​អបអរ​ភាព​ចម្រុះ​គ្នា ធ្វើ​ឲ្យ​តំបន់​ទីក្រុង​មាន​ភាពរ​ស់រ​វើក​ឡើង និង​ការ​ហ៊ាន​ប្រថុយ​។​
 
​ប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់ថា កម្មវិធី​បញ្ចាំងភាពយន្ត​អាមេរិក​នេះ  គឺ​ដើម្បី​បង្កើន​ការយល់​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកឯកទេស​ភាពយន្ត​អាមេរិក និង​យុវជន ក៏ដូចជា​ផលិតករ​ភាពយន្ត​កម្ពុជា តាមរយៈ​ការ​បញ្ចាំងភាពយន្ត​, សិក្ខាសាលា និង​ការពិភាក្សា​ជាមួយ​ក្រុម​វាគ្មិន ស្តីពី​ប្រធានបទ​ទាក់ទង​នឹង​ភាពយន្ត សហគ្រិនភាព និង​ផ្តល់​អំណាច​ដល់​ស្រី្ត​។​
 
​សូមជម្រាបថា ភាពយន្ត​នេះ នឹងត្រូវ​បញ្ចាំង​២​ថ្ងៃ នៅ​Raintree Cambodia នៅ​ថ្ងៃទី​១៧ ខែឧសភា ពី​ម៉ោង​៦-៨​យប់ និង​ថ្ងៃទី​១៩ ខែឧសភា នៅ Major Cineplex ផ្សារ​សូរិយា ម៉ោង​៥:៣០-៨​យប់​៕
 
 

Tag:
 ស្ថានទូត​អាមេរិក​
  លោក Cheryl Miller Houser
  Generation Startup
© រក្សាសិទ្ធិដោយ thmeythmey.com