FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែការពារ​ម៉ិ​ក​ស៊ិ​ក Marquez អាចមាន​វត្ត​មាននៅ World Cup លើក​ទី​៥
16, May 2018 , 9:39 am        
រូបភាព
Marquez កាលលេងឲ្យម៉ិកស៊ីកក្នុងការប្រកួត World Cup នៅប្រេស៊ីល ឆ្នាំ២០១៤
Marquez កាលលេងឲ្យម៉ិកស៊ីកក្នុងការប្រកួត World Cup នៅប្រេស៊ីល ឆ្នាំ២០១៤
​ខ្សែការពារ​ចាស់វស្សា Rafael Marquez អាច​ក្លាយជា​កីឡា​ករទី ៤ ក្នុងការ​បង្ហាញខ្លួន​នៃ​ការប្រកួត​ពានរង្វាន់ FIFA World Cup ជា​លើក​ទី ៥ បន្ទាប់ពី​រូបគេ​ត្រូវបាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​សមាសភាព ២៨​នាក់​របស់​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រុស្ស៊ី ឆ្នាំ​២០១៨​។​



​ប្រសិនបើ​អតីត​ខ្សែការពារ​ឆ្នើម​របស់ Barcelona រូបនេះ​អាច​លេង​ជា​ខ្សែការពារ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​ក្នុងអំឡុង​ព្រឹត្តិការណ៍​ពិភពលោក​ចាប់ពី​ថ្ងៃ​នៅ​ថ្ងៃទី ១៤ ខែមិថុនា​ដល់​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​មែន​នោះ រូបគេ​នឹង​អាច​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់ Lothar Matthaeus អ្នកចាំទី​អ៊ីតាលី Gianluigi Buffon និង​អតីត​អ្នកចាំទី​ម៉ិ​ក​ស៊ិ​ក Antonio Carbajal ក្នុងនាម​ជា​កីឡាករ​ដែល​បានបង្ហាញ​ខ្លួន ៥​លើក​របស់​ពិភពលោក​។​

​សមាសភាព ២៨ នាក់​របស់​គ្រូបង្វឹក​ម៉ិ​ក​ស៊ិ​កលោក Juan Carlos Osorio បានបង្ហាញ​រួចហើយ​ក្នុងនោះ​ក៏មាន Marquez ម្នាក់​ដែរ បើ​ទោះ​មាន​វ័យ​៣៩​ឆ្នាំ​ទៅហើយ​ក្តី​។ កូតា​របស់ FIFA តម្រូវ​ឲ្យ​ក្រុម​ទាំងអស់​មាន​ចំនួន​កីឡាករ​ត្រឹម​២៣​នាក់​ប៉ុណ្ណោះ​ដើម្បី​ចូលរួម​ក្នុង World Cup ដូច្នេះ​ក្រុម​មកពី​អាមេរិក​ឡាទីន​មួយ​នេះ​នឹង​ជម្រុះ ៥​នាក់​ចេញ​ទៀត ហើយ​ត្រូវ​ប្រកាស​លើកចុងក្រោយ​ឲ្យ​បាន​មុន​ថ្ងៃទី​៤ ខែមិថុនា​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការបង្ហាញ​ខ្លួន​នៅក្នុង​ការប្រកួត World Cup លើក​ទី ៥ គឺជា​ការ​លា​ដ៏​សមគួរ​មួយ​សម្រាប់ Marquez ដែល​បានប្រកាស​ពី​ផែនការ​ចូលនិវត្តន៍​ប​ន្ទា​ប់​ពី​យុទ្ធនាការ​នៅ​រុស្ស៊ី​បញ្ចប់​។​

Marquez គឺជា​អត្ត​ព​លិ​ក​ម្នាក់​ក្នុងចំណោម​អត្ត​ព​លិ​ក​ដែល​ល្បី​បំផុត​របស់​ម៉ិ​ក​ស៊ិ​ក ដែល​ប្រកប​អាជីព​បាន​រយៈពេល​យូរ​ជាងគេ ក្នុងនោះ​ធ្លាប់​លេង​ឲ្យ​ក្រុម Monaco, NY Red Bulls, Hellas Verona និង​បច្ចុប្បន្ន​នៅ​ក្លិប Atlas​។​

​ម៉ិ​ក​ស៊ិ​ក​ស្ថិតក្នុង​ពូ​ល F ត្រូវ​ជួប​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់ កូរ៉េខាងត្បូង និង​ស៊ុយអែត​។ ការប្រកួត​លើកដំបូង​របស់​ពួកគេ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៩ ខែមិថុនា​ដែល​ត្រូវ​ប៉ះ​អាល្លឺម៉ង់​៕

​សមាសភាព​ទាំង​២៨​នាក់ របស់​ម៉ិ​ក​ស៊ិ​ក​មានដូចជា​៖

​អ្នកចាំទី​៖ Guillermo Ochoa (Standard Liege), Alfredo Talavera (Toluca), Jesus Corona (Cruz Azul).

​ខ្សែការពារ​៖ Carlos Salcedo (Frankfurt), Nestor Araujo (Santos Laguna), Diego Reyes (Porto), Hector Moreno (Real Sociedad), Hugo Ayala (Tigres), Oswaldo Alanis (Guadalajara), Edson Alvarez (America), Jesus Gallardo (Pumas), Miguel Layun (Sevilla).

​ខ្សែបម្រើ​៖ Jesus Molina (Monterrey), Rafael Marquez (Atlas), Hector Herrera (Porto), Jonathan dos Santos (LA Galaxy), Andres Guardado (Real Betis), Erick Gutierrez (Pachuca), Marco Fabian (Frankfurt), Giovani Dos Santos (LA Galaxy).

​ខ្សែប្រយុទ្ធ​៖ Javier Hernandez (West Ham), Raul Jimenez (Benfica), Oribe Peralta (America), Jesus Manuel Corona (Porto), Carlos Vela (Los Angeles FC), Javier Aquino (Tigres), Hirving Lozano (PSV Eindhoven), Jurgen Damm (Tigres).



Tag:
 បាល់ទាត់​
  FIFA World Cup
  Rafael Marquez
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com