អត្ថបទពាណិជ្ជកម្ម
«ឈ្លក់ទឹកម៉ាស៊ីន» ជាវីដេអូអប់រំយុវជនកុំឲ្យឈ្លក់វង្វេងនឹងសម្ភារនិយម ហើយចេះសន្សំប្រាក់ដើម្បីសម្រេចក្តីស្រមៃ
× «ឈ្លក់ទឹកម៉ាស៊ីន» ជាវីដេអូអប់រំខ្នាតខ្លី ដែលនិយាយអំពីបុរសម្នាក់ រៀនចប់ថ្នាក់មហាវិទ្យាល័យភ្លាម ទទួលបានការងារ និងប្រាក់បៀវត្សរ៍ខ្ពស់ ក្នុងចំណោមមិត្តភក្តិរបស់គេ។
ដោយសារតែភាពអំនួតរបស់ខ្លួន ធ្វើឲ្យបុរសនោះឈ្លក់វង្វេងជាមួយនឹងការប្រើប្រាស់សម្ភារនិយម ដើរលេងចាយវាយមិនចេះគិត រហូតធ្លាក់ខ្លួនមានបំណុលច្រើន។
ប៉ុន្តែដោយសារតែគាត់ជាមនុស្សឆ្លាត និងមានក្តីស្រមៃកសាងគ្រួសារតូចមួយដ៏មានសុភមង្គល គាត់ក៏រៀនសន្សំប្រាក់។ នៅទីបំផុត ក្តីស្រមៃរបស់គាត់ក្លាយជាការពិត៕
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com