អត្ថបទពាណិជ្ជកម្ម
ជួប​ជាមួយ លោក នី​កូ ក្នុង​កម្មវិធី ABC Exceptional Night
16, May 2018 , 12:01 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃ​សុក្រ ទី ១១ ខែឧសភា ឆ្នាំ​២០១៨ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅផ្សារ​រាត្រី Palm Container នា​ក្រុង​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ដ៏​ល្បី​ និង​មាន​វ័យក្មេង​ដែល​ប្រកបដោយ​ម​ហិ​ច្ឆ​ត។ អាចនិយាយបាន​ថា​ គាត់​តែងតែ​ទទួលបាន​ពិន្ទុ​លើសពី ១០១ ភាគរយ​ នូវ​អ្វីដែល​គាត់​បានធ្វើ​។ រាល់​យុទ្ធនាការ​ សុទ្ធតែ​សកម្ម ​និង​លើកទឹកចិត្ត​ ឲ្យ​យុវវ័យ​សម្រេច​នូវ​ក្តី​សុ​បិ​ន ​និង​ជឿជាក់​លើ​ខ្លួនឯង (Fierce Exceptional) គឺ​លោក នី​កូ ។
​    ​
កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន តារាចម្រៀង​ដែល​ចូលរួម ផ្តល់​ភាពសប្បាយ​រីករាយ ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជននៅ​ភោជនីយដ្ឋាន ភូមិគ្រឹះ​អង្គរ  ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក ​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។​

​កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​» របស់ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​ទទួលបាន​ជោគជ័យ ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​ នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍​។​



ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​ លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​របៀប​នៅលើ​ទីផ្សារ និងជាស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន។ «​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​» នៃ​ស្រា​បៀរ​ទឹកខ្មៅ​​ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែលផលិត​ពី​គ្រឿងផ្សំ​មានគុណ​ភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពាន រង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់​។​

​កម្មវិធី ABC EXCEPTIONAL NIGHT នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង Mango Mango Dine & Chill នៅ​ថ្ងៃ ពុធ ទី ១៦ ខែឧសភានេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង ដែល​រះ​ពីក្រោយ​ស្រមោល​លោកឪពុក​របស់ខ្លួន ដែលជា​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ។ ពួកគេ​ចាប់ផ្តើម​បង្កើត​កេរ្តិ៍ឈ្មោះ​ ជាមួយនឹង​ទេពកោសល្យ ផ្ទាល់ខ្លួន ​និងបុគ្គលិក​លក្ខ​ណៈ​បែប​ទាក់ទាញ (Prince Exceptional) គឺ​លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ​។​


 
​សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត​!
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ សូមចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

​សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ​៕









(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com